Connect with us

ព័ត៌មានអន្ដរជាតិ

បារាំង​ជំរុញ​ឱ្យ​បណ្តា​ប្រទេស​អឺរ៉ុប ​ផ្តោត​លើ​អំណាច​ភូមិ​សាស្រ្ត​នយោបាយ​ក្នុង​តំបន់​

បានផុស

នៅ

ប្រធានា​ធិប​តី​បារាំង​ជំរុញ​ឱ្យ​អឺរ៉ុបបង្វែរ​ការ​ផ្តោតអារម្មណ៍លើ​អំណាច​ភូមិសាស្ត្រនយោបាយ ​​គិត​យុទ្ធ​សាស្ត្រ​​រយៈ​ពេលវែង ​បង្កើត​សមត្ថភាពលើការវាយ​ប្រហារ​​ស៊ីជម្រៅ និងពី​របៀប​ទប់ស្កាត់នុយក្លេអ៊ែររបស់បារាំងដែល​​អាចធានា​សន្តិ​សុខ​នា​ពេល​អនាគត​ក្នុង​តំបន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Emmanuel Macron ។ Reuters.

យោង​តាម​រ៉យទ័រ នៅ​ថ្ងៃទី​១៤ ខែ​កុម្ភៈ ប្រធានាធិបតី ​លោក Emmanuel Macron ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មាន​មួយ នៅ​ទីក្រុង Munich ច្រានចោលការចោទប្រកាន់​ដែលថា​អឺរ៉ុប​កំពុង​បែក​បាក់​សាមគ្គី​ ព្រោះ​​តែ​ព័ត៌មានមិនពិត និង​បង្ក​គ្រោះ​ថ្នាក់​ដល់​លទ្ធិ​ប្រជាធិបតេយ្យនៅ​លោក​ខាងលិច។

លោក Macron និយាយថា៖ «នេះគឺជាពេលវេលាដ៏ត្រឹមត្រូវ​ ដើម្បី​បង្ហាញ​ភាព​ក្លាហាន ហើយ​ជាពេលវេលាដ៏ត្រឹមត្រូវ សម្រាប់​អឺរ៉ុប​​​ដើម្បី​រឹង​​មាំ។ អឺរ៉ុប​ត្រូវ​តែរៀន​សូត្រ​ឱ្យ​ក្លាយជាតំបន់​មហាអំណាច​ភូមិ​សាស្ត្រ​ន​យោបាយ​»។

លោក Macron បាន​បន្ត​​ថា អឺរ៉ុប​នឹងនៅតែប្រឈមមុខនឹងរុស្ស៊ីដែល​ឈ្លានពាន ទោះបីជាមានកិច្ចព្រមព្រៀងលើ​សង្រ្គាម​អ៊ុយក្រែនក៏​ដោយ​។​

លោក​បន្ត​ថា យើង​មិន​អាចធ្វើ​តាម​ការទាមទាររបស់រុស្ស៊ី ឬអនុញ្ញាតឱ្យ​មានកិច្ចព្រមព្រៀងរយៈពេលខ្លី ដែលនឹងមិនដោះស្រាយបញ្ហា​ស្នូល​នោះ​ទេ​។

លោក​បន្ថែម​​ថា​៖ «អឺរ៉ុបត្រូវតែចាប់ផ្តើមការងារ​នេះ ដោយ​ការ​គិត​ថា​វា​ជា​រឿង​ផ្ទាល់ខ្លួន និង​ផលប្រយោជន៍ផ្ទាល់ខ្លួន។ ដូច្នេះ​សំណើរបស់ខ្ញុំថ្ងៃ​នេះ​ គឺចាប់ផ្តើមពិគ្រោះយោបល់ជាបន្តបន្ទាប់​លើរឿង​សំខាន់ ​ដែល​យើងចាប់ផ្តើម​ជាមួយ​មិត្ត​ចក្រភព​អង់​គ្លេស និងអាឡឺម៉ង់​របស់យើង។ ប៉ុន្តែនៅក្នុងការពិគ្រោះយោបល់របស់​អឺរ៉ុប​ ជាមួយ​សម្ព័ន្ធ​មិត្ត​ទាំង​អស់​ ​ត្រូវ​តែ​ផ្តោត​លើ​សមត្ថភាព​ស៊ី​ជម្រៅ​ និង​គិត​យុទ្ធសា​ស្ត្រ​ច្រើន​ឱ្យ​បាន​ល្អិត​ល្អន់»។

លោក Macron គ្រោងនឹងថ្លែងសុន្ទរកថា​នៅចុងខែនេះ លោក​មើល​ឃើញ​ពីតួនាទីនៃការ​ទប់​ស្កាត់នុយក្លេអ៊ែររបស់​បារាំង​នៅក្នុងទ្វីបអឺរ៉ុប។

លោក​និយាយ​ថា​៖ «យើងត្រូវស្តារ​ និងរៀបចំឡើងវិញ​នូវ​ស្ថាបត្យកម្ម​សន្តិ​សុខរបស់យើង​នៅក្នុងទ្វីបអឺរ៉ុប​។ ព្រោះស្ថាបត្យកម្មសន្តិសុខកាល​ពី​អតីតកាលត្រូវបានធ្វើ​ និងរចនាឡើងទាំងស្រុងក្នុងសម័យសង្រ្គាម​ត្រជាក់​ប៉ុណ្ណោះ។ ដូច្នេះ​វាលែង​ជួយ​អី​បាន​ច្រើន​ទៀត​ហើយ​​»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម