Connect with us

ព័ត៌មានអន្ដរជាតិ

ក្រឡាប់រថយន្តក្រុងនៅថៃ របួសអ្នកដំណើរ៣០នាក់, តៃកុង ដាច់ជើងម្ខាង

បានផុស

នៅ

កាលពីរំលងអធ្រាត្រថ្ងៃសៅរ៍ទី១៤ឈានចូលថ្ងៃអាទិត្យទី១៥ខែកុម្ភៈ ប្រទេសថៃ កើតមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានបើកធ្លាក់ចូលប្រឡាយ បណ្តាលឲ្យមនុស្សជាង៣០នាក់រងរបួស ក្នុងនោះតៃកុងត្រូវដាច់ជើងម្ខាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូប៖ Khaosod)

តាមការផ្សាយរបស់ Amarin, រថយន្តកំពុងធ្វើដំណើរចេញពីទិសដៅខេត្ត Phuket ឆ្ពោះទៅកាន់ស្រុក Betong នៃខេត្ត Yala ប៉ុន្តែក៏ជួបគ្រោះថ្នាក់ចរាចរណ៍នៅក្នុងស្រុក Huai Yot នៃខេត្ត Trang នាវេលាម៉ោង២រំលងអធ្រាត្រ។

(រូប៖ Khaosod)

របាយការណ៍ប៉ូលិសបានឲ្យដឹងថា ក្នុងរថយន្តមានមនុស្សសរុប៥២នាក់ (អ្នកដំណើរ៤៩នាក់, អ្នកបើកបរ១នាក់ និងបុគ្គលិក២នាក់) ខណៈមនុស្សជាង៣០នាក់ រងរបួសក្នុងនោះ១០នាក់របួសធ្ងន់។ 

(រូប៖ Amarin)

អ្នកបើកបរឈ្មោះ Sirichai អាយុ៥២ឆ្នាំ រងរបួសធ្ងន់ដោយដាច់ជើងម្ខាង ហើយរូបគេប្រាប់ទៅប៉ូលិសថា រថយន្តក្រឡាប់ព្រោះតែគាត់ព្យាយាមបើកគេចពីម៉ូតូមួយគ្រឿង ដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នា។

(រូប៖ Amarin)

ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសមិនទាន់ជឿទេ ហើយចង្អុលចំៗថា មូលហេតុនៃគ្រោះថ្នាក់នេះគឺដោយសារតែតៃកុងងងុយដេក ប៉ុន្តែក៏នឹងបើកការស៊ើបអង្កេតជាបន្តដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម