Connect with us

ជីវិតកម្សាន្ដ

ខាត់ សុឃីម លើកទឹកចិត្តអ្នកស្រលាញ់ភេទដូចគ្នា កុំឱ្យបាក់ទឹកចិត្ត និងស្នើបញ្ឈប់ការរើសអើងភេទ

បានផុស

នៅ

ជាថ្មីម្តងទៀតនោះតារាចម្រៀងស្រីពហុជំនាញល្បីឈ្មោះ អ្នកនាង ខាត់ សុឃីម បានចេញមុខអំពាវនាវនិងស្នើសុំដោយទទូចដល់សាធារណជនទូទៅ សុំបញ្ឈប់ការរើសអើងភេទដូចគ្នា ពិសេសតារាស្រីរូបនេះក៏បានលើកទឹកចិត្តអ្នកស្រលាញ់ភេទដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមុខអំពាវនាវពីសំណាក់តារាចាស់វស្សា អ្នកនាង ខាត់ សុឃីម នាពេលនេះដោយសារកត់សម្គាល់ ឃើញមកដល់ពេលបច្ចុប្បន្ននេះ គឺនៅតែមានបុគ្គលក្នុងសង្គមខ្មែរមួយចំនួនបន្តការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា ខណ:ដែលកន្លងមកក៏មានបងប្អូនអ្នកស្រលាញ់ភេទដូចគ្នាបង្ហាញការអាក់អន់ចិត្តផងដែរ។

អ្នកនាង ខាត់ សុឃីម បានលើកឡើងថា “នាងខ្ញុំសូមអំពាវនាវក៏ដូចជាលើកទឹកចិត្តដល់បងប្អូនស្រលាញ់ភេទដូចគ្នាសូមកុំមានកាបាក់ទឹកចិត្ត ព្រោះពិភពលោកស្រស់ស្អាតនេះកំពុងរង់ចាំយើងគ្រប់គ្នាហើយ សូមបងប្អូនជនរួមជាតិទាំំងអស់ឈប់មានការរើសអើងពួកគាត់ទៀត”។

តារាពហុជំនាញរូបនេះ បន្តថា ជីវិតមនុស្សលោកគឺមានតម្លៃស្មើៗគ្នាមិនថាភេទណា សម្បុរណា ពណ៌ណាទេ គឺមានតម្លៃដូចគ្នា ព្រោះយើងមានសិទ្ធិរស់រាននៅក្នុងពិភពលោកដ៏ស្រស់ស្អាតមួយនេះ និងសង្ឃឹមថា ការរើសអើងគ្មានទៀតទេ ។ ប៉ុន្តែកន្លងមកនៅតែមានមនុស្សមួយចំនួនបានរើសអើងអ្នកស្រលាញ់ភេទដូចគ្នាដូច្នេះសូមបងប្អូនមេត្តាឈប់បែងចែកភេទប្រុសស្រី ឬភេទទី៣ ជាដើម៕ ដោយ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម