កីឡា
ឥទ្ធិពល Messi ធ្វើឱ្យ Inter Miami ក្លាយជាក្លិបមានតម្លៃថ្លៃបំផុតនៅលីគកំពូលអាមេរិក
ឥទ្ធិពលកីឡាករ Lionel Messi បានជំរុញឲ្យក្លិប Inter Miami CF ដែលជាក្លិបក្មេងខ្ចីជាងគេក្នុងលីគ ឡើងឈរកំពូលតារាងក្លាយជាក្លិបមានតម្លៃថ្លៃបំផុតក្នុងលីគកំពូល អាមេរិក (Major League Soccer) នាពេលបច្ចុប្បន្ន។

តាមការវាយតម្លៃរបស់ទស្សនាវដ្តី Forbes ក្នុងឆ្នាំ ២០២៦ បានបង្ហាញ ថា ក្លិបដែលមានមូលដ្ឋាននៅរដ្ឋហ្លរីដា មួយនេះ មានតម្លៃបច្ចុប្បន្នរហូតដល់ទៅ ១.៣៥ ប៊ីលានដុល្លារអាមេរិក (ពាន់លានដុល្លារអាមេរិក) ខណៈចំនួននេះក្លាយជាក្លិបមានតម្លៃខ្ពស់បំផុតក្នុងលីគ។
តម្លៃនេះកើនឡើង ១៣% បើប្រៀបធៀបនឹងឆ្នាំមុន ហើយអាចបានឡើងឈរលើក្រុម Los Angeles FC (LAFC) ដែលកាន់ចំណាត់ថ្នាក់លេខ ១ កាលពីឆ្នាំចាស់។ ការកើនឡើងយ៉ាងឆាប់រហ័សនេះ ទទួលបានមកពីជោគជ័យផ្នែកពាណិជ្ជកម្ម និងឥទ្ធិពលរបស់ខ្សែប្រយុទ្ធ Lionel Messi ដែលបានរួមចំណែកជួយឲ្យក្លិបរកបានប្រាក់ចំណូលកើនជិត ៤ ដង ចាប់តាំងពីឆ្នាំ ២០២២។

ចំណាត់ថ្នាក់ក្លិបលំដាប់កំពូលទាំង ៥ មានតម្លៃថ្លៃបំផុត៖
១. Inter Miami CF – មានតម្លៃ ១.៣៥ ពាន់លានដុល្លារអាមេរិក
២. Los Angeles FC – មានតម្លៃ ១.៣២ ពាន់លានដុល្លារអាមេរិក
៣. LA Galaxy – មានតម្លៃ ១.០៨ ពាន់លានដុល្លារអាមេរិក
៤. New York City FC – មានតម្លៃ ១.០២ ពាន់លានដុល្លារអាមេរិក
៥. Atlanta United FC – មានតម្លៃ ១ ពាន់លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fanatik
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


