Connect with us

ព័ត៌មានអន្ដរជាតិ

គុយបាកំពុងលិចលង់ក្នុងគំនរសំរាម ដោយសារការបិទខ្ទប់ប្រេងឥន្ធនៈពីអាមេរិក

បានផុស

នៅ

បច្ចុប្បន្ន រដ្ឋធានី​ឡាហាវ៉ានកំពុងជួបវិបត្តិសំរាមយ៉ាងធ្ងន់ធ្ងរ ដោយសារកង្វះខាតប្រេងឥន្ធនៈ ដែលបង្កឡើងដោយការបិទខ្ទប់ការដឹកជញ្ជូនប្រេងពីសំណាក់សហរដ្ឋអាមេរិក។ នេះ​បើយោង​តាម​ការ​ផ្សាយ​របស់​ Strait Times នា​ថ្ងៃទី​១៧​ខែ​កុម្ភៈ​ឆ្នាំ​២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Reuters)

ព្រោះ​ឡានដឹកសំរាមជាង​៦០%មិនអាចដំណើរការបាន ទីក្រុងនេះបាន​ពោរពេញដោយក្លិនស្អុយរលួយ និង​សម្បូរ​សុទ្ធ​តែ​ហ្វូងរុយ ដែលកំពុងគំរាមកំហែងដល់សុខភាពសាធារណៈយ៉ាងខ្លាំង។ ប្រជាពលរដ្ឋក្នុងតំបន់បានរាយការណ៍ថា ក្នុងសង្កាត់ខ្លះ មិន​មានឡានដឹកសំរាមមកយក​​ជាង​​១០ថ្ងៃមកហើយ ដែលបណ្ដាល​ឲ្យ​មានគំនរសំរាមយ៉ាង​ច្រើន​ស្ទះពេញផ្លូវថ្នល់។

វិបត្តិនេះគឺជាលទ្ធផលផ្ទាល់នៃការរឹតបន្តឹងរបស់​អាមេរិក ដើម្បីរារាំងមិន​ឲ្យ​ប្រេងទៅដល់ប្រទេសគុយបា។ ប្រទេស​វ៉េណេស៊ុយអេឡា និងម៉ិកស៊ិក ដែលធ្លាប់ជាអ្នកផ្គត់ផ្គង់ចម្បង បានបញ្ឈប់ការបញ្ជូនប្រេង បន្ទាប់ពីមានការគំរាមកំហែងពីទីក្រុងវ៉ាស៊ីនតោន។ បញ្ហានេះបានបង្ខំ​ឲ្យ​រដ្ឋាភិបាលគុយបាចែករំលែកប្រេងប្រើប្រាស់ក្នុងកម្រិតតិចតួចបំផុតហើយ​សម្រាប់តែសេវាចាំបាច់ប៉ុណ្ណោះ។ ទោះបីជារុស្ស៊ីបានសន្យាថានឹងបញ្ជូនប្រេងក្នុងទម្រង់ជា​ជំនួយមនុស្សធម៌ក៏ដោយ ក៏គេនៅមិនទាន់ដឹងថ្ងៃច្បាស់​ថានឹង​ទៅ​ដល់នៅពេលណានៅឡើយទេ។

ក្រៅពីបញ្ហាសំរាម កង្វះប្រេងក៏កំពុងធ្វើ​ឲ្យ​ប្រទេសទាំងមូលជួបការលំបាកយ៉ាងខ្លាំង។ ប្រព័ន្ធដឹកជញ្ជូនសាធារណៈត្រូវបានបញ្ឈប់ ហើយមន្ទីរពេទ្យកំពុងតស៊ូដើម្បីរក្សាអគ្គិសនីសម្រាប់បន្ទប់សង្គ្រោះបន្ទាន់ និងការរក្សាវ៉ាក់សាំង។ ខណៈដែលអង្គការសហប្រជាជាតិព្រមានពីការដួលរលំផ្នែកមនុស្សធម៌ ប្រជាជនគុយបាត្រូវបានបង្ខំ​ឲ្យ​ដើរកកាយសំរាមតាមចិញ្ចើមថ្នល់ដើម្បីរករបស់ប្រើប្រាស់ឡើងវិញសម្រាប់ការរស់រានមានជីវិត ក្នុងស្ថានភាពដែលទីក្រុងរបស់ពួកគេប្រែជាកន្លែងផ្ទុកកាកសំណល់ដែលគ្មានអ្នកប្រមូល៕

(រូបថត៖ Reuters)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម