សន្តិសុខសង្គម
អាវុធហ្ថតខេត្តស្ទឹងត្រែង បញ្ជូនជនសង្ស័យ២នាក់ ទៅកាន់តុលាការ ពាក់ព័ន្ធករណីលួច និងគ្រឿងញៀន
ជនសង្ស័យ២នាក់ត្រូវបានអាវុធហ្ថតខេត្តស្ទឹងត្រែង ធើ្វការស្រាវជ្រាវឃាត់ខ្លួនបាន២នាក់ ពាក់ព័ន្ធករណីលួច និងគ្រឿងញៀន ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ។

ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងដោយមានការសម្របសម្រួលនីតិវិធីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីលួច និងគ្រឿងញៀន។
គួររំលឹកផងដែរថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៩:០០នាទីយប់ ការិយាល័យព្រហ្មទណ្ឌនៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ទទួលពាក្យបណ្ដឹងពីជនរងគ្រោះ បន្ទាប់ពីបាត់បង់ទូរស័ព្ទដៃម៉ាក ViVO ចំនួន ១គ្រឿង ។

ក្រោយទទួលពាក្យបណ្ដឹងភ្លាម លោកវរសេនីយ៍ទោ ហ៊ាន សុវណកណារិទ្ធ ប្រធានមន្ទីរ សហការជាមួយកម្លាំងស្នាក់ការសន្តិសុខ៧២២ កម្លាំងជំនាញបានបើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ។ ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញនូវឧបករណ៍សម្រាប់សេព និងថ្នាំញៀនមួយចំនួនទៀតផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តស្ទឹងត្រែង ចាត់ការបន្តតាមនីតិវិធីច្បាប់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


