ព័ត៌មានអន្ដរជាតិ
អូទ្រីសចោទប្រកាន់ជនសង្ស័យម្នាក់ ពីបទ រៀបគម្រោងបំផ្ទុះប្រគំតន្ត្រី Taylor កាលឆ្នាំ២០២៤
យោងតាមការចុះផ្សាយពីភ្នាក់ងារ CNN ព្រះរាជអាជ្ញាអូទ្រីសកាលពីថ្ងៃចន្ទទី ១៦ ខែកុម្ភៈ បានសម្រេចដាក់ពាក្យបណ្តឹងទាក់ទងនឹងអំពើភេរវកម្ម ប្រឆាំងនឹងជនជាប់ចោទអាយុ ២១ ឆ្នាំម្នាក់ ដែលពួកគេនិយាយថា មានគម្រោងវាយប្រហារលើការប្រគំតន្ត្រីរបស់តារាចម្រៀងល្បីឈ្មោះ Taylor Swift នៅទីក្រុងវីយែនកាលពីខែសីហា ឆ្នាំ ២០២៤។

ការិយាល័យព្រះរាជអាជ្ញាទីក្រុងវីយែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនជាប់ចោទដែលមិនបញ្ចេញឈ្មោះបានប្រកាសភក្ដីភាពចំពោះក្រុមរដ្ឋអ៊ីស្លាម ដោយចែករំលែកសម្ភារៈឃោសនា និងវីដេអូតាមរយៈសេវាកម្មផ្ញើសារផ្សេងៗ។
ព្រះរាជអាជ្ញាក៏បានចោទប្រកាន់ជនជាប់ចោទថា រូបគេទទួលបានការណែនាំនៅលើអ៊ីនធឺណិតដើម្បីរៀបចំបំណែកគ្រាប់បែកដោយផ្អែកលើសារធាតុផ្ទុះ triacetone triperoxide ជាធម្មតាត្រូវបានប្រើប្រាស់ដោយ IS និងបានផលិតសារធាតុផ្ទុះមួយចំនួនតូច។ ជាងនេះទៀតនោះ ជនជាប់ចោទបានប៉ុនប៉ងជាច្រើនដង ដើម្បីទិញអាវុធដោយខុសច្បាប់នៅខាងក្រៅប្រទេស និងនាំយកវាទៅកាន់ប្រទេសអូទ្រីស។
អ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញាសាធារណៈទីក្រុងវីយែនបានបញ្ជាក់ប្រាប់សារព័ត៌មាន The Associated Press ថា បច្ចប្បន្នជនជាប់ចោទកំពុងជាប់ឃុំឃាំងនូវឡើយ។ ប្រព័ន្ធផ្សព្វផ្សាយអូទ្រីសបានកំណត់អត្តសញ្ញាណជនសង្ស័យថាជា Beran A. ហើយបាននិយាយថា គាត់ត្រូវបានចាប់ខ្លួននៅក្នុងខែសីហា ឆ្នាំ២០២៤។
យ៉ាងណាមិញ អាជ្ញាធរអូទ្រីសបានលុបចោលកម្មវិធីសម្តែងចំនួនបីដែលបានគ្រោងទុករបស់ Taylor Swift នៅទីក្រុងវីយែន ក្នុងខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីជណសង្ស័យប្រកាសថា ពួកគេបានរារាំងផែនការជាក់ស្តែងមួយដើម្បីកំណត់គោលដៅការសម្តែង។ មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិក ក៏បានផ្តល់ព័ត៌មានស៊ើបការណ៍សម្ងាត់ ដោយបានជំរុញឲ្យមានការសម្រេចចិត្តលុបចោលការប្រគំតន្ត្រីចោលភ្លាមៗដែរ។
លោក John Kirby អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាននៅពេលនោះបាននិយាយនៅក្នុងខែសីហា ឆ្នាំ២០២៤ ថា «សហរដ្ឋអាមេរិកមានការផ្តោតអារម្មណ៍ជាប់លាប់លើបេសកកម្មប្រឆាំងភេរវកម្មរបស់យើង។ យើងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូនៅទូទាំងពិភពលោកដើម្បីតាមដាន និងរំខានដល់ការគំរាមកំហែង។ ដូច្នេះជាផ្នែកមួយនៃការងារនោះ អាមេរិកបានចែករំលែកព័ត៌មានជាមួយដៃគូអូទ្រីស ដើម្បីឲ្យអាចមានការរំខានដល់ការគំរាមកំហែងចំពោះការប្រគំតន្ត្រីរបស់ Taylor Swift នៅទីនោះក្នុងទីក្រុងវីយែន»៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ប្រឡូកអាជីពសម្ដែងក្រៅប្រទេសជាយូរ Song Joong Ki នៅតែមិនអាចដណ្ដើមតំណែងតួឯក
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


