Connect with us

សន្តិសុខសង្គម

អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ៨ នាក់ បញ្ជូនទៅតុលាការ

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ១៧ ខែ​កុម្ភៈ ឆ្នាំ ២០២៦ នេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​តាកែវ ឃាត់ខ្លួន​ជនសង្ស័យ​ ៨​ នាក់ បញ្ជូន​ទៅ​តុលាការ ករណី​ហិង្សា និង​រក្សាទុក​ឧបករណ៍​បង្ក​គ្រោះ​ដោយ​ខុស​ច្បាប់។

ក្រោម​បទបញ្ជា​ពី​លោក​ឧត្ដមសេនីយ៍​ត្រី សេង មហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​តាកែវ និង​មាន​ការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក ឡុង សិ​កា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​តាកែវ ផង​នោះ កម្លាំង​មន្ទីរ​ស្រាវជ្រាវ​ និង​បង្ក្រាប​បទល្មើស សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​សំរោង និង​កម្លាំង​អាវុធហត្ថ​ស្រុក​បាទី ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការ​រង​ទទួល​ការងារ​នគរបាល​យុត្តិធម៌ បាន​ចុះ​បង្ក្រាប​បទល្មើស ២ ករណី​ផ្សេងគ្នា​ ដោយ​៖ ករណី​ទី​ ១-ហិង្សា​ដោយ​ចេតនា ដែល​ប្រព្រឹត្ត​ឡើង​នៅ​វេលា​ម៉ោង​ ១២​ និង ​៣០​ នាទី​ ថ្ងៃទី ​១៦ ខែ​កុម្ភៈ ឆ្នាំ ​២០២៦ ត្រង់​ចំណុច​ផ្លូវ​កៅស៊ូ ស្ថិតនៅ​ភូមិ​ត្រពាំង​ស្ទង ឃុំ​រវៀង ស្រុក​សំរោង ខេត្ត​តាកែវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​ នាក់ គឺ ១.​ឈ្មោះ លី ដេវីត ភេទ​ប្រុស អាយុ​ ២១​ ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​គោ​ដួល ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី ខេត្ត​តាកែវ។ ២.​ឈ្មោះ​ សឿង ណុ​ច ហៅ​ឃ្មឹ​ប ភេទ​ប្រុស អាយុ​ ១៦ ​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ចារ ឃុំ​រវៀង ស្រុក​សំរោង ខេត្ត​តាកែវ។ ដកហូត​វត្ថុតាង មាន​ម៉ូតូ ១ ​គ្រឿង , មួក​សុវត្ថិភាព ១ និង​ខ្សែក្រវាត់ ១។ ករណី​ទី​ ២-ចុះ​បង្ក្រាប​នៅ​វេលា​ម៉ោង ​១៦ ​និង​ ៣០ ​នាទី ថ្ងៃទី ​១៦ ខែកុម្ភៈ ឆ្នាំ​ ២០២៦ នៅត្រង់ចំណុច​បន្ទប់​ជួល ស្ថិតនៅ​ភូមិ​ត្រពាំង​លាន ឃុំ​ចំបក់ ស្រុក​បាទី។ លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៦ នាក់ គឺ ១.​ឈ្មោះ ផាន សុភា ភេទ​ប្រុស អាយុ​ ២០​ ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​កណ្ដាល ឃុំ​ស្នោរ ស្រុក​ព្រៃកប្បាស​។ ២.​ឈ្មោះ ហេង សុ​ឡា ភេទ​ប្រុស អាយុ​ ១៨ ​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ រស់នៅ​ភូមិ​ប្រ​មូ​សុខ ឃុំ​ដូង ស្រុក​បាទី​។ ៣.​ឈ្មោះ ​ខាន់ ហែម​បូ​រិ​ន ភេទ​ប្រុស អាយុ ​១៦ ​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ថ្មី ឃុំ​រវៀង ស្រុក​សំរោង​។ ៤.​ឈ្មោះ ជឿន សុខ​ពិសិដ្ឋ ភេទ​ប្រុស អាយុ​ ១៨ ​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​រំដួល ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី​។ ៥.​ឈ្មោះ ឃុន បញ្ញា​រស្មី ភេទ​ប្រុស អាយុ​ ១៨​ ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​រុន ឃុំ​ចំបក់ ស្រុក​បាទី​។ ៦.​ឈ្មោះ យ៉ាន ពិចិត្រ ភេទ​ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ រស់នៅ​ភូមិ​យាម​ខាវ ឃុំ​ត្រា​ពាំង​ក្រសាំង ស្រុក​បាទី។ ដកហូត​វត្ថុតាង​រួមមាន ៖ ១.​កាំបិតបុ័ងតោ​ដង​ឫស្សី ១​ ដើម ប្រវែង​ ០,៦៥ ​ម៉ែត្រ​។ ២.​កាំបិតបុ័ងតោ​ដង​ឈើ ១ ​ដើម ប្រវែង ​០,២៨ ​ម៉ែត្រ។ ៣.​ដំបង​ដែក​រលាស់ ១ ​ដើម ​ប្រវែង ​០,៤៤ ម៉ែត្រ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​ ៨​ នាក់ ​ត្រូវ​បាន​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​តាកែវ ចាត់ការ​តាម​នីតិវិធី៕

អត្ថបទ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម