Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​កាសែតអន្តរជាតិ CNN ៖ បន្ទាប់​ពី​អវត្តមាន​ម៉ាឌូរ៉ូ វ៉េណេស៊ុយអេឡាផ្លាស់ប្តូរជាវិជ្ជមាន​​ច្រើន​

បានផុស

នៅ

រយៈពេលតិចជាងពីរខែចាប់​តាំង​ពី​កងកម្លាំងពិសេសអាមេរិក​ បាន​ចាប់​ខ្លួន​មេដឹកនាំផ្តាច់ការ​ដែល​មាន​អំណាច​ដ៏​យូរ​ របស់​ប្រទេសវ៉េណេ​ស៊ុយ​អេឡា លោក​ នីកូឡាស់ ម៉ាឌូរ៉ូ​ (Nicolas Maduro) អំឡុង​ពេល​វាយ​ឆ្មក់​ពេល​យប់​នៅ​ទីក្រុង​ការ៉ាកាស​(Caracas) ប៉ុន្តែវាពិបាកក្នុងការនិយាយថា​ ប្រទេស​អាមេរិក​ខាង​ត្បូង​​មួយនេះ​ទទួល​បាន​អារម្មណ៍​ខុស​គ្នា​យ៉ាង​ដូច​ម្តេច​បើធៀបនឹង​​បច្ចុប្បន្ន​។ នេះ​បើ​តាម​ លោក Stefano Pozzebon ជាអ្នកឆ្លើយឆ្លង​ព័ត៌មាន CNN​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Stefano Pozzebon ជាអ្នកឆ្លើយឆ្លង​ព័ត៌មាន CNN ។ CNN

លោក Stefano ជាមនុស្ស​ទីមួយដែល​បាន​រៀបរាប់ពីបទ​ពិសោធន៍ផ្ទាល់ខ្លួន ក្នុងការផ្លាស់ទីលំនៅ​ទៅកាន់ប្រទេស​វ៉េណេ​ស៊ុយ​អេឡា និងរាយការណ៍​អំពីភាពចលាចលនយោបាយ និងសង្គមរបស់ប្រទេសនេះ​ក្នុង​រយៈ​ពេលមួយ​ទសវត្សរ៍កន្លង​មក​។ ទស្សនៈរបស់លោកក្នុងនាម​ជា​អ្នក​រស់​នៅដ៏យូរម្នាក់​ និងអ្នកយកព័ត៌មាន បានគូសបញ្ជាក់ភាព​ផ្លាស់​ប្តូរ​​យ៉ាងខ្លាំង​ចាប់​តាំងពីការចាប់ខ្លួន​ លោក នី​កូឡាស ម៉ាឌូរ៉ូ និងការឡើង​កាន់​តំណែង​ជាប្រធានាធិបតីស្តីទី​របស់លោកស្រី​ Delcy Rodríguez។

លោក​ថា​៖ «មានការភ្ញាក់ផ្អើលថ្មី​មួយ សុទិដ្ឋិនិយមមួយ និយាយ​ឱ្យត្រង់ទៅ ខ្ញុំ​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក​ទេ​។ ខ្ញុំ​បាន​ផ្លាស់​ទៅ​ទីក្រុង​ការ៉ាកាសក្នុងឆ្នាំ ២០១៦ ។ នៅ​ក្នុង​ទសវត្សរ៍​បន្ទាប់ ប្រទេសវ៉េណេស៊ុយអេឡា​ ​មាន​ប្រជាជន​មួយ​ភាគ​បួន​នៃ​ប្រជាជនសរុប​​បាន​រត់​ចេញ​ពីការ​ដួល​រលំ​សេដ្ឋកិច្ច​ដ៏​គ្រោះ​ថ្នាក់​  អត្រា​ឧក្រិដ្ឋកម្មបានកើនឡើងខ្លាំង​ មុនពេល​ថម​ថយ​បន្តិចម្តងៗ ​បន្ទាប់​ពី​ជំងឺ​កូវីដ-១៩ »។

លោក​ថា ក្រុមបាតុករប្រឆាំងនឹងលោក ម៉ាឌូរ៉ូ បានចេញ​តាមដងផ្លូវជារៀងរាល់​ឆ្នាំ ប៉ុន្តែត្រូវបានបង្ក្រាបដោយឧស្ម័នពុល​ និង​គ្រាប់​កាំ​ភ្លើង​កៅ​ស៊ូ​។

យ៉ាងណា​ក៏ដោយ លោក ម៉ាឌូរ៉ូ​ បាន​គ្រប់​គ្រងប្រទេស តែ​ហាក់​ដូច​ជា​ប្រជាជន​មិន​អាច​រើ​បម្រាស​បាន។​

លោក​បន្ត​ទៀត​ថា ដោយ​ធ្វើការនៅទីក្រុង​ការ៉ាកាសជា​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​បរទេស​ អំឡុង​ពេល​ខែ​ដ៏​ច្របូកច្របល់បំផុតគឺ​ឆ្នាំ ២០១៩ ។ នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ក្នុង​តំណែង​​របស់លោក ម៉ាឌូរ៉ូ ការ​បោះ​ឆ្នោត យ៉ាងហោចណាស់​ក៏​ធ្វើ​ឡើង​តាមអាណត្តិដែរ ហើយ​ត្រូវ​ធ្វើ​ឡើង​ស្ទើរ​តែរៀងរាល់ឆ្នាំ ខណៈ​រដ្ឋមន្ត្រី​ គណៈរដ្ឋមន្ត្រី​​ ​មិនមាន​ការ​​ប្រែ​ប្រួល​សោះគឺ​នៅ​ដដែល។

ដូច​គ្នា​នេះ​ដែរ​ វិបត្តិនៅក្នុងសេដ្ឋកិច្ចបន្តកើតមាន​ ទោះ​បី​ជា​ទី​ក្រុង​ការ៉ាកាសបានណែនាំរូបិយប័ណ្ណគ្រីបតូជាតិ គឺប៉េត្រូ (Petro) ដើម្បី​គេច​ពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ឬការដកចេញពី​ធនាគារកណ្តាល​របស់​រូបិយប័ណ្ណជាតិ ដើម្បីទប់ស្កាត់អតិផរណាខ្ពស់​ក៏​ដោយ​។

ហេតុការណ៍​ដែលបានកើតឡើងនៅថ្ងៃទី៣ ខែមករា​បានផ្លាស់ប្តូរអ្វីៗ​គ្រប់យ៉ាង បន្ទាប់​ពី​កង​កម្លាំង​ពិសេសអាមេរិកបានចាប់ខ្លួនលោក ម៉ាឌូរ៉ូ ពី​បទជួញដូរគ្រឿងញៀន​។

មិន​តែ​ប៉ុណ្ណោះ អវត្តមានរបស់ លោក ម៉ាឌូរ៉ូ ជំនួស​ដោយ​អតីត​អនុ​ប្រធានាធិបតី​របស់ខ្លួន គឺ​លោកស្រី Delcy Rodriguez ​ ជាប្រធានាធិបតីស្តី​ទី​បានផ្លាស់ប្តូរ​ទស្សនវិស័យភូមិសាស្ត្រ​នយោបាយ​របស់​វ៉េណេស៊ុយ​អេឡា​យ៉ាង​ច្រើន​។​

បន្ទាប់ពីកាន់អំណាចបានត្រឹមតែ ៣៩ថ្ងៃ​ប៉ុណ្ណោះ ​លោកស្រី​ Rodriguez បានស្វាគមន៍រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោក​ Chris Wright ក្នុងនាមជាមន្ត្រីជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក​ មក​ទស្សនកិច្ចទីក្រុងការ៉ាកាស ចាប់តាំងពីប្រធានាធិបតី Bill Clinton ក្នុងឆ្នាំ ១៩៩៧ ។

លោក​បន្ត​ថា​៖ « ខ្ញុំ​បាន​ទៅ​ទីនោះ​ដើម្បី​យក​ព័ត៌មាន​អំពី​ទស្សនកិច្ច​របស់លោក​ Wright។ នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​គិត​ថា​ការ​ផ្លាស់ប្ដូរ​ ​កំពុង​​កើត​​ឡើង​នៅ​ប្រទេស​វ៉េណេស៊ុយអេឡាឥឡូវ ​គឺ​មិន​ដូច​អ្វី​​ដែល​​ខ្ញុំ​​ធ្លាប់​​ឃើញ​​ពី​មុន​មក​ទេ»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម