Connect with us

កីឡា

វិសាខា និង កំពង់ដេវ៉ា ប្រជែង Top 6 ម៉ោង​ដំណាល​គ្នា​ថ្ងៃ​សៅរ៍​នេះ

បានផុស

នៅ

ក្លិប​បាល់ទាត់ វិសាខា និង អឹមអូអាយ កំពង់ដេវ៉ា ត្រូវ​បាន​រៀបចំ​ឲ្យ​ប្រកួត​ចំ​ម៉ោង​ដំណាល​គ្នា​​ដើម្បី​ប្រជែងកៅអី​​លំដាប់​កំពូល​ទាំង ៦ (Top 6) សម្រាប់​​ការ​ប្រកួត​ចុង​ក្រោយ ជុំ​ទី២ នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ក្រុម វិសាខា

តាម​កាល​វិភាគ​កំណត់សម្រាប់​ការ​ប្រកួត​សប្តាហ៍​ចុង​ក្រោយ​ វិសាខា ​ប៉ះ ភ្នំពេញ​ក្រោន វេលា​ម៉ោង ៦ ល្ងាច ថ្ងៃ​សៅរ៍ ទី​២១ ខែកុម្ភៈ ហើយ​ក្រុម អឹមអូអាយ កំពង់ដេវ៉ា ត្រូវ​ប៉ះ អាយអេសអាយ ដង្កោសែន​ជ័យ នៅ​ថ្ងៃ​អាទិត្យ ទី២២ ខែ​កុម្ភៈ ប៉ុន្តែ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​​បាន​សម្រេច​រៀបចំ​ពេល​វេលា​ប្រកួត​ដំណាល​គ្នា​គឺ​​នៅ​ថ្ងៃ​សៅរ៍ ទី​២១ ខែ​កុម្ភៈ។​

ក្រុម ភ្នំពេញក្រោន

វិសាខា មាន ២៩​ ពិន្ទុ​ ស្ថិត​នៅ​លេខ ៦ ក្នុង​តារាង​ពិន្ទុ បន្ទាប់​ពី​​ឈ្នះ ៧ ប្រកួត ស្មើ ៨ ប្រកួត និង​ចាញ់ ៤ ប្រកួត។ ការ​ប្រកួត​សប្តាហ៍​ចុង​ក្រោយ​ ពួក​គេ​ត្រូវ​ធ្វើ​ការ​ធ្ងន់​មែន​ទែនដោយ​ត្រូវ​ជួប​ក្រុម​លេខ ២ ភ្នំពេញ​ក្រោន វេលា​ម៉ោង ៦ ល្ងាច ថ្ងៃ​សៅរ៍ ទី២១ ខែ​កុម្ភៈ ឆ្នាំ ២០២៦ នៅ​កីឡដ្ឋាន​ភ្នំពេញក្រោន។

ពួក​គេ​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត ដើម្បីស្ថិត​នៅវគ្គ Top 6 ដោយ​ស្វ័យ​ប្រវត្តិ។ ប្រសិន​បើស្មើ  ឬ ចាញ់​នោះ ពួក​គេ​ប្រឈម​នឹង​ហានិភ័យ​​ខ្ពស់។ ទោះ​បី​ជា​យ៉ាង​ណា​ វា​ពិបាក​ខ្លាំងសម្រាប់ វិសាខា ពី​ព្រោះ ភ្នំពេញក្រោន ទើប​តែ​ចាញ់ អង្គរថាយហ្គឺរ ៣-៤ ដូច្នេះ​ពួក​គេ​ត្រូវ​ការ​ពិន្ទុដើម្បី​ប្រជែង​ជើង​ឯក​។

ក្រុម ដង្កោសែន​ជ័យ

ចំណែក ក្រុមអឹមអូអាយ កំពង់ដេវ៉ា វិញ ប្រសិន​បើ​ វិសាខា ឈ្នះ ភ្នំពេញក្រោន នោះ កំពង់ដេវ៉ា អស់​ឱកាស​វគ្គ Top 6 ប៉ុន្តែ​ប្រសិន​បើ​ វិសាខា ចាញ់ ភ្នំពេញ​ក្រោន គឺ​ជា​ឱកាស​មាស​សម្រាប់ កំពង់ដេវ៉ា។ ក្រុម កំពង់ដេវ៉ា មាន​ ២៧ ពិន្ទុ តាមពី​ក្រោយ វិសាខា តែ ២ ពិន្ទុ​ប៉ុណ្ណោះ បន្ទាប់​ពីឈ្នះ ៧ ស្មើ ៦ និង​ចាញ់ ៦ ស្ថិត​នៅ​លេខ ៧ ក្នុង​តារាង។

ក្រុម​កំពង់ដេវ៉ា

សូម​បញ្ជាក់​ថា ក្រុម​ស្ថិត​នៅ Top 6 ដោយ​ជោគជ័យ​គឺ ព្រះ​ខ័ន​រាជ​ស្វាយរៀង ភ្នំពេញក្រោន អង្គរថាយហ្គឺរ ណាហ្គាវើលដ៍ និង បឹងកេត។ នៅ​ជុំ​ទី​៣ ក្រុម​ទាំង​ ៦ ត្រូវ​ធ្វើ​ការ​ប្រកួត​ពីរ​ជើង​ទៀត​គឺក្នុង​ដី និង​ក្រៅ​ដី សរុបចំនួន ១០ ប្រកួត​ម្នាក់​ទៀត​ទើប​ចប់​លីគ​កំពូល​កម្ពុជា​រដូវ​កាល ២០២៥-២៦៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម