Connect with us

កីឡា

គ្រូ អាហ្សង់ទីន ត្រៀមយុទ្ធសាស្ត្រ​ធំ ៣ ដើម្បីចាប់ Yamal នៅវគ្គផ្តាច់ព្រ័ត្រពាន ​Finalissima

បានផុស

នៅ

គ្រូបង្វឹកក្រុមជម្រើសជាតិ អាហ្សង់ទីន លោក Lionel Scaloni បានរៀបចំផែនការយុទ្ធសាស្ត្ររួចរាល់ ដើម្បីបញ្ឈប់ Lamine Yamal នៅក្នុងការប្រកួត អាហ្សង់ទីន ជួបក្រុមជម្រើសជាតិ អេស្ប៉ាញ ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Finalissima ដែលធ្វើឡើងនៅប្រទេស កាតា នាខែ មីនា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Lionel Scaloni

ក្រុមគោជល់ អេស្ប៉ាញ (ម្ចាស់ជើង Euro 2024) និង​ជួបអាហ្សង់ទីន (ម្ចាស់ជើងឯក Copa America) ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Finalissima ដែលធ្វើឡើងនៅថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២៦។ ការប្រកួតនេះនឹងក្លាយជាលើកដំបូងដែលយុវជន Lamine Yamal ត្រូវជួបវីរបុរស Lionel Messi ក្នុងការប្រកួតកម្រិតជម្រើសជាតិក្រុមធំ។

ដោយសារ Lamine Yamal ត្រូវបានគេចាត់ទុកជាកីឡាករវ័យក្មេងល្អបំផុតក្នុងពិភពលោកម្នាក់នាពេលបច្ចុប្បន្ន បានធ្វើឱ្យ អាហ្សង់ទីន កំពុងរៀបចំផែនការយ៉ាងល្អិតល្អន់ ដើម្បីបញ្ឈប់ខ្សែប្រយុទ្ធ Barcelona វ័យ ១៨ ឆ្នាំរូបនេះ។

Lamine Yamal

យោងតាមរបាយការណ៍បានឱ្យដឹង ថា លោក Scaloni គ្រោងរៀបចំយុទ្ធសាស្ត្រធំៗ ៣ ដើម្បីបញ្ឈប់ Yamal។ ទី ១ ប្រើខ្សែបម្រើ ដែលពូកែរត់នៅលើទីលាន ចុះមកជួយខ្សែការពារខាងឆ្វេង។ ទី ២ បង្កើតស្ថានភាពការពារ ២ ទល់ ១ ដើម្បីទប់ទល់នឹង Yamal នៅស្លាបស្តាំ និង​ ទី ៣ កាត់បន្ថយកន្លែង​ដែល​មាន​ឥទ្ធិពល​ក្នុង​​ការវាយលុករបស់គាត់។

គួររម្លឹកផងដែរ ថា ការប្រកួតពាន Finalissima ចុងក្រោយកាលពីឆ្នាំ ២០២២ គឺក្រុម អាហ្សង់ទីន បានឈ្នះជើងឯក បន្ទាប់ពីយកឈ្នះ អ៉ីតាលី នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៣ ទល់នឹង ០៕

ក្រុមជម្រើសជាតិ អាហ្សង់ទីន

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ GOAL

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម