ព័ត៌មានជាតិ
ក្រុមនិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ គាំទ្រយ៉ាងចំពោះ សម្តេចធិបតី ដែលបង្ហាញឆន្ទៈដោះស្រាយបញ្ហាព្រំដែនទៅកាន់ពិភពលោក
លោក នាក់ សំបូរ ជានិស្សិតសិក្សាស្រាវជ្រាវលើកិច្ចការងារទំនាក់ទំនងអន្តរជាតិ បានបង្ហាញការគាំទ្រលើគតិបណ្ឌិតរបស់ សម្តេចប្រមុខថ្នាក់ដឹកនាំ ដែលបានលើកយកបញ្ហាព្រំដែនបង្ហាញប្រាប់ពិភពលោកឲ្យបានដឹងច្បាស់អំពីភាពពិតរបស់ប្រទេសថៃឈ្លានពានមកលើកម្ពុជា ទាំងដែលកម្ពុជាបានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយនានាធ្លាប់បានព្រមព្រៀងគ្នា ទាំងទ្វេភាគី និងអន្តរជាតិ។

លោក នាក់ សំបូរ ជានិស្សិតសិក្សាស្រាវជ្រាវលើកិច្ចការងារទំនាក់ទំនងអន្តរជាតិ

ក្រុមនិស្សិត បានសង្កត់ធ្ងន់ថា ពួកគាត់ជឿជាក់ជាទីបំផុតលើរាជរដ្ឋាភិបាលរបស់ប្រទេសកម្ពុជាក្នុងការដឹកនាំប្រទេសឈានទៅរកសន្តិភាព ការរីកចម្រើន អភិវឌ្ឍន៍ប្រទេសគ្រប់វិស័យ។

លោក ញាណ ចិត្ត្រា ជានិស្សិតសិក្សាស្រាវជ្រាវ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ផ្តល់បទសម្ភាសជាមួយ សារព័ត៌មានអន្តរជាតិ រ៉យទ័រ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានថ្លែងចំៗថា ៖ ថៃ បានរំលោភបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ដោយបានបន្តរំលោភបំពានចូលជ្រៅមកក្នុងដែនអធិបតេយ្យភាពទឹកដីរបស់កម្ពុជា តាមរយៈការដាក់កុងតឺន័រ និងរាយលួសបន្លានៅក្នុងទីតាំងដែលថៃបានទទួលស្គាល់ជាយូរមកហើយថាជាទឹកដីកម្ពុជា ហើយប្រជាជនកម្ពុជាមិនអាចវិលត្រឡប់ទៅផ្ទះវិញបានទេ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «មធ្យោបាយតែមួយគត់ដើម្បីផ្ទៀងផ្ទាត់នោះគឺការប្រើប្រាស់យន្តការបច្ចេកទេសដែលយើងមាន ដោយផ្អែកលើសន្ធិសញ្ញា ដោយផ្អែកលើកិច្ចព្រមព្រៀងទាំងអស់ដែលយើងមាន។ ដូច្នេះហើយ យើងសង្ឃឹមថា ថៃនឹងយល់ព្រម និងចាប់ផ្តើមអនុញ្ញាតឲ្យ JBC ធ្វើការឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»៕ អត្ថបទ ៖ សុភា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


