ព័ត៌មានជាតិ
ត្រាំ ថា សង្គ្រាមកម្ពុជានិងថៃព្រៃផ្សៃណាស់ និង សរសើរជំហរនាយករដ្ឋមន្ត្រីកម្ពុជា
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកសរសើរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថា «ជាមេដឹកនាំដ៏អស្ចារ្យក្នុងជំហរសន្តិភាព» នៅក្នុងការថ្លែងសុន្ទរកថាបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅវិទ្យាស្ថានសន្តិភាពត្រាំក្នុងទីក្រុងវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍ ម៉ោងនៅសហរដ្ឋអាមេរិក។

ថ្លែងនៅចំពោះមុខនៃប្រមុខមេដឹកនាំនៃប្រទេសជាង២០ និងតំណាងប្រទេសជាច្រើនទៀតក្នុងវេទិកាសន្តិភាពដែលតាមឃ្លាំមើលដោយមនុស្សជុំវិញពិភពលោកក្នុងដំណើរចាប់ផ្តើមស្វែងរកសន្តិភាពក្នុងសកលលោក ដោយផ្តើមចេញពីតំបន់ហ្គាហ្សា លោក ដូណាល់ ត្រាំ បានហៅឈ្មោះសម្តេចធិបតី ហ៊ុន ម៉ាណែត ប៉ុន្មានលើក ព្រមជាមួយការកោតសរសើរចំពោះសម្តេចធិបតីដែលមានជំហរល្អក្នុងការបញ្ចប់សង្គ្រាម និងរក្សាសន្តិភាព។
លោក ត្រាំ «នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៃព្រះរាជាណាចក្រកម្ពុជា! សូមលើកដៃរបស់អ្នក [បើអ្នកឮខ្ញុំហៅ]! អូហ៍ សួស្តី! សូមអបអរសាទរ [អ្នក]ពិតជាធ្វើបានល្អណាស់»។
នៅក្នុងសុន្ទរកថាដែលថ្លែងពីត្រង់នេះបន្តិច ត្រង់នោះបន្តិច និងផ្សាយផ្ទាល់តាមបណ្តាញសង្គមរបស់វិមានប្រធានាធិបតីសហរដ្ឋអាមេរិក (White House) លោក ដូណាល់ ត្រាំ បានចាត់ទុកជម្លោះប្រដាប់អាវុធរវាងកម្ពុជានិងថៃមិនមែនជារឿងតូចតាចនោះទេ ប៉ុន្តែវានៅតែអាចបញ្ចប់បាន និងត្រូវបានឃ្លាំមើលដោយដិតដល់។
លោក ត្រាំ បានថ្លែងថា៖«ប្រទេសកម្ពុជានិងថៃ ពិតជាមានរឿងមិននឹកស្មានដល់ដែលកើតឡើងជាមួយគ្នា ហើយវាបានដោះស្រាយយ៉ាងលម្អិត។ ពួកគេកំពុងតាមឃ្លាំងមើលយ៉ាងដិតដល់នៅពេលនេះ។ សូមអរគុណខ្លាំងណាស់ [ម៉ាណែត]។ សង្គ្រាមមិនតូចទេ រវាងកម្ពុជានិងថៃ។ ទាំងនេះជាការប្រយុទ្ធគ្នាដ៏សាហាវព្រៃផ្សៃ។ ខ្ញុំត្រូវតែនិយាយថា ការប្រយុទ្ធគ្នានោះអាក្រក់ខ្លាំងណាស់»។
ក្នុងផ្ទុះអាវុធក្នុងសង្គ្រាមពីរលើកដែលមានរយៈពេល២៦ថ្ងៃ បានធ្វើឲ្យមនុស្សរាប់រយនាក់ទាំងយោធានិងស៊ីវិលបានស្លាប់ ភាគីថៃបានប្រើប្រាស់មូលហេតុទាហានរបស់ខ្លួនជាន់មីនរបួសជើងដើម្បីជាបុព្វហេតុបង្កសង្គ្រាម ហើយបានមធ្យោបាយប្រយុទ្ធដ៏សាហាវបំផុត មានការប្រើប្រាស់យន្តហោះចម្បាំងទំនើបៗ មាន F-16 និង Gripen ព្រមទាំងយោធារាប់ពាន់ រហូតដល់ម៉ឺននាក់ និងពង្រីកការប្រយុទ្ធដល់តំបន់ដែលមិនធ្លាប់មានជម្លោះសោះ។
ការប្រយុទ្ធគ្នានោះ បានបង្ខំមនុស្សជិត១លាននាក់រត់ភៀសសឹក និងការបំផ្លាញប្រាសាទបុរាណប្រវត្តិសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល វត្តអារាម ផ្ទះប្រជាជនរាប់ម៉ឺនគ្រួសារ និងមុខរបរប្រជាជនជាច្រើន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តេចចិត្តចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពដែលផ្តួចផ្តើមឡើងដោយរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលមានបេសកកម្មដ៏សំខាន់ដំបូងគឺការបញ្ចប់សង្គ្រាមនៅហ្គាហ្សា និង ការស្វែងរកសន្តិភាពនៅតំបន់ផ្សេងៗទៀត។
នៅក្នុងដំណើរដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពលើកដំបូង ដោយមានមេដឹកនាំនៃបណ្តាប្រទេសជាច្រើន សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់បទសម្ភាសន៍ឲ្យបណ្តាសារព័ត៌មានពិភពលោក ដូចជា Reuters និង Fox News ជាដើម ដើម្បីបង្ហាញពិភពលោកថា៖«ថៃរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយបន្តកាន់កាប់ទឹកដីកម្ពុជាចូលជ្រៅពីបន្ទាត់ព្រំដែន»៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


