កីឡា
ក្រុមស្នងការខេត្តព្រៃវែង ដែលមានឥណ្ឌូណេស៊ីនោះធ្លាក់ត្រឹមវគ្គ ១៦ក្រុមក្រោយចាញ់ ៣-០ ព្រឹកមិញនេះ
ក្រុមបាល់ទះស្នងការ ន.ប ខេត្តព្រៃវែង ដែលមានកីឡាករឥណ្ឌូណេស៊ី និងអ្នកគាំទ្រគិតថាឡើងដល់វគ្គសំខាន់ៗនោះបានធ្លាក់ត្រឹមជុំទី២ វគ្គ ១៦ក្រុមហើយនៅព្រឹកមិញនេះបន្ទាប់ពីចាញ់ក្រុមស្នងការ ន.ប ខេត្តកោះកុង ដោយលទ្ធផល ៣-០ ក្នុងពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤។

ទិដ្ឋភាពប្រកួត
ការធ្លាក់របស់ក្រុមបាល់ទះស្នងការ ន.ប ខេត្តព្រៃវែង គឺជារឿងភ្ញាក់ផ្អើលមួយផងដែរសម្រាប់អ្នកតាមដានវិស័យបាល់ទះពិសេសអំឡុងការប្រកួតពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ ឆ្នាំ២០២៦ នេះ។ ដោយសារតែក្រុមមកពីខេត្តព្រៃវែងមួយនេះបាននាំកីឡាករល្អៗដែលមានសមត្ថភាពខ្ពស់មកពីប្រទេសឥណ្ឌូណេស៊ីដើម្បីជួយក្រុម ស្របពេលការលេងបានល្អនៅវគ្គសន្សំពិន្ទុក្នុងពូលផងនោះទើបធ្វើឲ្យអ្នកគាំទ្រមួយចំនួនគិតថាក្រុមមួយនេះអាចនឹងឡើងដល់វគ្គសំខាន់ៗជាមិនខាន។

ក្រុមស្នងការ ន.ប ខេត្តកោះកុង
យ៉ាងណាលទ្ធផលការពីព្រឹកមិញនេះគឺក្រុមបាល់ទះស្នងការ ន.ប ខេត្តព្រៃវែង បានធ្លាក់ចេញពីពានរង្វាន់សម្ដេច ក្រឡាហោម នៅវគ្គ ១៦ក្រុមនេះហើយក្រោមថ្វីដៃរបស់ក្រុមស្នងការ ន.ប ខេត្តកោះកុង ដោយលទ្ធផល ៣-០ មិនអាចតដៃបាននោះទេ។

បញ្ជាក់ដែរថា លទ្ធផលចាញ់ធ្លាក់របស់ក្រុមស្នងការ ន.ប ខេត្តព្រៃវែង ៣-០ លើក្រុមស្នងការ ន.ប ខេត្តកោះកុង ព្រឹកមិញនេះគឺ ១៣-២៥, ២៤-២៦, ២៣-២៥។ ក្រុមស្នងការ ន.ប ខេត្តកោះកុង បានឡើងទៅជុំទី៣ វគ្គ ៨ក្រុមចុងក្រោយហើយ។ នៅពេលនេះផងដែរពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ ឆ្នាំ២០២៦ កំពុងដំណើរវគ្គចាញ់ធ្លាក់ ១៦ក្រុមចុងក្រោយ៕

ក្រុមស្នងការ ន.ប ខេត្តព្រៃវែង
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


