ព័ត៌មានអន្ដរជាតិ
ដាណឺម៉ាកនិង Greenland បដិសេធ សំណើត្រាំ ចង់បញ្ជូនកប៉ាល់មន្ទីរពេទ្យអាមេរិកចូលអាក់ទិក
នាយករដ្ឋមន្រ្តី Greenland លោក Jens-Frederik Nielsen បានបដិសេធ ដោយប្រើពាក្យថា «ទេ! សូមអរគុណ» ចំពោះផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបញ្ជូនកប៉ាល់មន្ទីរពេទ្យមកកាន់កោះអាក់ទិក បន្ទាប់ពីលោកគំរាមកំហែងម្តងហើយម្តងទៀតថា នឹងគ្រប់គ្រងទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាកក្នុងហេតុផល «សន្តិសុខជាតិ»របស់អាមេរិកនោះ។

យោងតាម Al Jazeera នៅថ្ងៃទី២២ ខែកុម្ភៈ ២០២៦, លោកនាយករដ្ឋមន្ត្រីនៃកោះ Greenland លោក Jens-Frederik Nielsen បង្ហោះសារមួយលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃអាទិត្យថា៖ «សំណើរបស់លោកត្រាំ ក្នុងការបញ្ជូននាវាពេទ្យរបស់សហរដ្ឋអាមេរិកត្រូវបានកត់ចំណាំ»។
លោកបន្តថា៖«ប៉ុន្តែយើងមានប្រព័ន្ធថែទាំសុខភាពជាសាធារណៈទទួលការព្យាបាលដោយឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋ។ វាជាជម្រើសល្អហើយ។ ប៉ុន្តែសូមនិយាយជាមួយពួកយើង ជំនួសឱ្យការជះកំហឹងដោយចៃដន្យតិច ឬច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម»។
យ៉ាងណាលោក Nielsen បញ្ជាក់ជាថ្មីថា Greenland នៅតែបើកចំហចំពោះការសន្ទនា និងកិច្ចសហប្រតិបត្តិការ។
គួរបញ្ជាក់ថាចំណងមិត្តភាពទ្វេភាគីដ៏រឹងមាំជាប្រវត្តិសាស្ត្រ បន្ទាប់ពីសង្គ្រាមលោកលើកទី២ រវាងសម្ព័ន្ធមិត្តណាតូ គឺប្រទេសដាណឺម៉ាក និងសហរដ្ឋអាមេរិក តែបានធ្លាក់ចូលភាពតានតឹងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ខណៈលោក ដូណាល់ ត្រាំ យកចិត្តទុកដាក់លើការពិភាក្សាពីលទ្ធភាពដើម្បីគ្រប់គ្រងដែនអាក់ទិក សម្បូរទៅដោយរ៉ែ និងមានទីតាំងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក។
មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងការពារជាតិដាណឺម៉ាក លោក Troels Lund Poulsen បានប្រាប់អ្នកយកព័ត៌មានដាណឺម៉ាក DR ថា៖ « ប្រជាជននៅ Greenland ទទួលបានការថែទាំសុខភាពតាមតម្រូវការរបស់ពួកគេ»។
លោកបន្តថា៖ « ពួកគេទទួលបានវា(ការព្យាបាល) ទាំងនៅ Greenland ឬប្រសិនបើពួកគេត្រូវការការព្យាបាលឯកទេស ពួកគេនឹងទទួលការព្យាបាលក្នុងប្រទេសដាណឺម៉ាក។ វាដូចជាមិនមានតម្រូវការសម្រាប់គំនិតផ្តួចផ្តើមចំពោះការថែទាំសុខភាពនោះទេ ពិសេសនៅ Greenland »។
កាលពីថ្ងៃសៅរ៍ លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយលើ Truth Social របស់ខ្លួនជាមួយរូបភាពដែលបង្កើតឡើងដោយ AI ពីនាវារបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក USNS Mercy ថា៖ «នាវានេះកំពុងធ្វើដំណើរទៅកាន់ Greenland ដើម្បីព្យាបាលពលរដ្ឋ ដែលគេមិនអើពើខាងវេជ្ជសាស្ត្រ»។
លោក ត្រាំ បានសរសេរថា៖ « យើងនឹងបញ្ជូនទូកមន្ទីរពេទ្យដ៏អស្ចារ្យមួយទៅកាន់ Greenland ដើម្បីមើលថែមនុស្សជាច្រើនដែលមានជំងឺ និងមិនត្រូវបានមើលថែនៅទីនោះ។ វាកំពុងធ្វើដំណើរទៅតាមផ្លូវហើយ!!!»។
ចំណែក លោកស្រី Mette Frederiksen នាយករដ្ឋមន្ត្រីដាណឺម៉ាកមានប្រសាសន៍ថា៖ «យើងមានសេចក្តីសោមនស្សរីករាយដែលបានរស់នៅក្នុងប្រទេសមួយទទួលបានសេវាថែទាំសុខភាពឥតគិតថ្លៃ និងមានភាពស្មើភាពគ្នាសម្រាប់ទាំងអស់គ្នា»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


