សេដ្ឋកិច្ច
ចំណូលនាំចេញកង់សម្រេចបានជាង $៦០ លាន នៅខែមករា
កម្ពុជាទទួលបានប្រាក់ចំណូលប្រមាណជាង ៦៣ លានដុល្លារ ពីការនាំចេញកង់ និងកង់អគ្គិសនីនៅក្នុងខែមករា ឆ្នាំ ២០២៦ កើនឡើង ៦៨,៥១% ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ឆ្លុះបញ្ចាំងពីកំណើនផលិតកម្មក្នុងឧស្សាហកម្មកម្មន្តសាល ដែលកំពុងនាំមុខក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE)។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច មានប្រសាសន៍ថា ការនាំចេញរបស់កម្ពុជាមានកំណើន ក្នុងនោះវិស័យឧស្សាហកម្មមានការកើនឡើង ដូចជាវិស័យកាត់ដេរ ជាពិសេសវិស័យកម្មន្តសាល ការនាំចេញកង់ គ្រឿងបង្គុំអគ្គិសនី និងអេឡិចត្រូនិក។
ទីផ្សារសំខាន់ៗ សម្រាប់ផលិតផលកង់របស់កម្ពុជា គឺសហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស ជប៉ុន ចិន បណ្តាប្រទេសអាស៊ាន បែលហ្ស៊ិក ហូឡង់ អូទ្រីស ស៊ុយអែត ដាណឺម៉ាក អូស្ត្រាលី ឆេក អ៊ីតាលី កូឡុំប៊ី កូរ៉េខាងត្បូង អេស្ប៉ាញ ស្លូវេនី និងកាណាដា។

ឧស្សាហកម្មផលិតកង់គឺជាផលិតផលនាំចេញដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ទៅកាន់បណ្តាប្រទេសសហភាពអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបានប្រមាណ ៦០៩ លានដុល្លារ ពីការនាំចេញកង់ និងកង់អគ្គិសនី កើនឡើង ៤២,៧៣% ប្រៀបធៀបនឹងឆ្នាំ ២០២៤៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


