ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាល ដឹកនាំមន្រី្តជំនាញចុះសិក្សា សាង សង់ អគារសាលាបឋមសិក្សា ព្រែកតាពៅ និងពិនិត្យផ្លូវបាក់ស្រុតជាប់ស្ទឹងព្រែកត្នោត
លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ណែនាំដល់មន្ត្រីជំនាញ សិក្សាដើម្បីសាងសង់អគារសាលាបឋមសិក្សា ព្រែកតាពៅ ចំនួន ១ខ្នង បន្ទាប់ពីពិនិត្យឃើញអាគារចាស់មានសភាពចាស់ទ្រុឌទ្រោម ដែលមិនអាចធានាបាននូវការប្រើប្រាស់យូរអង្វែង ពិសេសអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ណាមួយដល់សិស្សានុសិស្សដែលកំពុងសិក្សារៀនសូត្រនៅទីនោះ។

លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើការណែនាំបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំមន្ត្រីជំនាញ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យស្ថានភាពជាក់ស្ដែងអគារសិក្សា ១ខ្នង ក្នុងសាលាបឋមសិក្សា ព្រែកតាពៅ ស្ថិតនៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។



លោកអភិបាលខេត្ត បន្តថា៖ បន្ទាប់ពីទទួលបានសំណើរ និងសំណូមពររបស់លោកនាយកសាលា ស្នើសុំអគារសិក្សាថ្មី ព្រោះអាគារសិក្សាសព្វថ្ងៃ មានសភាពចាស់ទ្រុឌទ្រោម សាងសង់តាំងពីឆ្នាំ១៩៧៩ ដែលប្រឈមនឹងហានិភ័យ បង្កគ្រោះថ្នាក់ដល់សិស្សានុសិស្សពេលកំពុងសិក្សា ដូច្នេះទើបឯកឧត្តម បានដឹកនាំមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យស្ថានភាពជាក់ស្ដែង ឃើញថាអគារនេះមានសភាពចាស់ទ្រុឌទ្រោម ប្រេះតាមជញ្ជាំង សសរប្រេះចេញដែក មិនអាចឱ្យសិស្សានុសិស្សបន្តការសិក្សានៅទីនេះបានយូរតទៅទៀតឡើយ។ ដូច្នេះលោកអភិបាលខេត្ត បានណែនាំដល់មន្ត្រីជំនាញបច្ចេកទេស ចុះធ្វើការសិក្សា និងលើកគម្រោងដើម្បីសាងសង់អគារសិក្សាថ្មី ជំនួសអគារចាស់ទ្រុឌទ្រោមនេះនាពេលខាងមុខ ដើម្បីសម្រួលដល់ការសិក្សារៀនសូត្ររបស់ កុមារា កុមារី នៅសាលាបឋមសិក្សា ព្រែកតាពៅ នេះបន្តទៅទៀត។

ក្នុងឱកាសចុះពិនិត្យនេះដែរ លោកអភិបាលខេត្តកណ្ដាល ក៏បានបន្តចុះពិនិត្យករណីបាក់ស្រុតផ្លូវនៅបណ្ដោយស្ទឹងព្រែកត្នោត ស្ថិតក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ និងបានណែនាំដល់មន្ទីរជំនាញ ចុះសិក្សាដើម្បីដោះស្រាយធ្វើយ៉ាងណាឲ្យផ្លូវនេះអាចធ្វើដំណើរបាននាពេលខាងមុខ និងទប់ស្កាត់ការបាក់ស្រុតច្រាំងបន្ថែមទៀតផងដែរ៕ ដោយ៖ អុឹងម៉េង



-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


