សេដ្ឋកិច្ច
វិស័យឧស្សាហកម្មកម្ពុជា រំពឹងទាក់ទាញទុនវិនិយោគដល់ ២៨ ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០២៦
វិស័យឧស្សាហកម្មកម្ពុជា រំពឹងទាក់ទាញទុនវិនិយោគដល់ជិត ២៨ ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០២៦ នេះ ខណៈវិស័យនេះនៅតែនាំមុខ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះបើយោងតាមក្រសួងឧស្សាហកម្មកម្ពុជា។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅថ្ងៃទី ២៣ ខែកុម្ភៈថា កម្ពុជារក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំពុងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ ជាមួយនឹងគោលដៅចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ និងចក្ខុវិស័យឆ្នាំ ២០២៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មអះអាងថា ទោះបីត្រូវប្រឈមនឹងការរំលោភលើអធិបតេយ្យជាតិ ក៏សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនប្រមាណ ៥,២% ក្នុងឆ្នាំ ២០២៥ និងប្រមាណ ៥% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) សម្រាប់ ឆ្នាំ ២០២៦ ទ្រទ្រង់ដោយវិស័យឧស្សាហកម្ម ដែលរំពឹងថាមានកំណើនប្រមាណ ៧,២%។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា៖ «វិស័យដែលជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យរឹងមាំ គឺវិស័យឧស្សាហកម្មកម្មន្តសាល បានផ្ដល់ការងារកម្លាំងពលកម្មក្នុងស្រុក»។

ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) សម្រាប់មនុស្សម្នាក់ ត្រូវបានប៉ាន់ស្មានកើនឡើងដល់ ២.៨៥៨ ដុល្លារ ក្នុងឆ្នាំ២០២៥ និងអាចឈានដល់ចំនួន ៣.០២០ ក្នុងឆ្នាំ២០២៦ ជាមួយនឹងទុនបម្រុងអន្តរជាតិ មានចំនួនជាង ២៥ ពាន់លានដុល្លារ (២៥០៥១) នៅឆ្នាំ ២០២៥ និងជិត ២៨ ពាន់លានដុល្លារ (២៧៩៨៩) នៅឆ្នាំ ២០២៦។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងឆ្នាំ ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគប្រមាណ ១០ ពាន់លានដុល្លារ ក្នុងនោះវិស័យឧស្សាហកម្ម បានទាក់ទាញទុនវិនិយោគជាង ៥,៦ ពាន់លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


