Connect with us

ព័ត៌មានអន្ដរជាតិ

អភិបាលខេត្តសុរិន្ទ ប្រាប់មូលហេតុឆេះឃ្លាំងគ្រាប់របស់កងទ័ព ដែលបង្កការខូចខាតធំធេង

បានផុស

នៅ

កាលពីរាត្រីថ្ងៃអង្គារទី២៤ខែកុម្ភៈ ឃ្លាំងគ្រាប់របស់កងទ័ពថៃ ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើល ខណៈមានការបញ្ជាក់ថា ទំហំនៃការខូចខាតគឺធំធេង ហើយក៏មានទាហានម្នាក់រងរបួសជើងផងដែរ។

(រូប៖ Khaosod)

ពាក់ព័ន្ធហេតុការណ៍នេះ អភិបាលខេត្តសុរិន្ទ Chamroen Wanphet សន្និដ្ឋានថា អគ្គិភ័យទំនងកើតឡើងដោយសារតែកម្តៅ។

តាមការផ្សាយរបស់ Khaosod,​ អគ្គិភ័យចាប់ផ្តើមនៅម៉ោង៨យប់ នៅឃ្លាំងគ្រាប់របស់កងកម្លាំងល្បាតព្រំដែនលេខ២១ ក្នុងឃុំ Cheniang នៃស្រុក Mueang ក្រោយមកអគ្គិភ័យក៏រាលដាលទៅឆេះកន្លែងស្តុកគ្រាប់តូចៗបន្តទៀត។

(រូប៖ Khaosod)

ប្រជាពលរដ្ឋបានលាន់ស្នូរផ្ទុះយ៉ាងទ្រហឹង ខណៈមានសេចក្តីរាយការណ៍ថា ទាហានម្នាក់ត្រូវរបួសជើងស្តាំ ដោយអំបែងគ្រាប់។ អាជ្ញាធរក៏បានជម្លៀសពលរដ្ឋ៣០០នាក់ ចេញពីកន្លែងកើតហេតុផងដែរ។

យោងតាមកងទ័ពថៃ, អគ្គិភ័យបានបង្កការបំផ្លិចបំផ្លាញធំធេង ដោយឆេះខ្ទេចគ្រាប់តូចធំ មានទាំងគ្រាប់កាំភ្លើងត្បាល់ និងគ្រាប់បែកផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម