ព័ត៌មានអន្ដរជាតិ
ជំទាវទី១អាមេរិក នឹងធ្វើជាអធិបតីក្នុងសម័យប្រជុំក្រុមប្រឹក្សា UN
សេតវិមានបានប្រកាសថា លោកស្រី Melania Trump នឹងធ្វើជាអធិបតីក្នុងសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៦ នៅពេលដែលសហរដ្ឋអាមេរិកចូលកាន់តំណែងជាប្រធានប្តូរវេននៃស្ថាប័ននេះ នៅក្នុងខែមីនា។ នេះបើយោងតាមយោងតាមសារព័ត៌មាន Independent ចុះផ្សាយកាលពីថ្ងៃទី២៧ ខែកុម្ភៈ។

កិច្ចប្រជុំនេះដែរ បានលើកឡើងអំពីប្រធានបទ «កុមារ បច្ចេកវិទ្យា និងការអប់រំក្នុងជម្លោះ» យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ភរិយាលោក ដូណាល់ ត្រាំ ចង់សង្កត់ធ្ងន់លើតួនាទីនៃការអប់រំជាមធ្យោបាយនៃការលើកកម្ពស់ការអត់ឱន និងសន្តិភាពពិភពលោក។ បទប្បញ្ញត្តិរបស់ក្រុមប្រឹក្សាសន្តិសុខអនុញ្ញាតឲ្យប្រទេសម្ចាស់ផ្ទះ ជ្រើសរើសប្រធានបទសម្រាប់សម័យប្រជុំជាច្រើនដើម្បីសម្គាល់អាណត្តិ។
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា នេះនឹងជាលើកដំបូងដែលភរិយារបស់ប្រធានាធិបតីបច្ចុប្បន្នបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ។ លោកថា ការចូលរួមរបស់លោកស្រី Melania បង្ហាញពីសារៈសំខាន់ដែលអាមេរិកភ្ជាប់ទៅនឹងស្ថាប័ននេះ ក៏ដូចជាប្រធានបទដែលកំពុងត្រូវបានលើកឡើង។
នៅក្នុងកិច្ចប្រជុំនេះ អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកនយោបាយ និងការកសាងសន្តិភាព លោកស្រី Rosemary DiCarlo នឹងតំណាងឲ្យអគ្គលេខាធិការ Antonio Guterres ដើម្បីបង្ហាញរបៀបវារៈនៅចំពោះមុខតំណាងនៃសមាជិកអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍ចំនួន ១៥ រូបនៃក្រុមប្រឹក្សាសន្តិសុខ។
លោកស្រី Melania កម្របង្ហាញខ្លួនជាសាធារណៈ ឬធ្វើអត្ថាធិប្បាយលើនយោបាយក្នុងអំឡុងពេលភាគច្រើននៃអាណត្តិរបស់ប្រធានាធិបតីត្រាំ ប៉ុន្តែបានបង្ហាញចំណាប់អារម្មណ៍យ៉ាងច្បាស់លើបញ្ហាទាក់ទងនឹងកុមារ។ នៅឆ្នាំ ២០២៥ លោកស្រីបានផ្ញើលិខិតមួយច្បាប់ទៅកាន់ប្រធានាធិបតីរុស្ស៊ីលោកពូទីន ដោយអំពាវនាវឲ្យមានការវិលត្រឡប់របស់កុមារអ៊ុយក្រែន ដែលត្រូវបាននាំទៅប្រទេសរុស្ស៊ីក្នុងជម្លោះ និងគាំទ្រពួកគេឲ្យជួបជុំគ្រួសាររបស់ពួកគេ។
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


