កីឡា
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អេ ភូថង ជាដើមទុនធំនៅក្នុងគុនខ្មែរ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកលោក អេ ភូថង ជាដើមទុនដ៏ធំនៅក្នុងកីឡាប្រដាល់គុនខ្មែរនាប៉ុន្មានទសវត្សរ៍ចុងក្រោយ។

សម្តេចតេជោមានប្រសាសន៍ថា ៖«ពុកបានដឹកនាំប្រទេសជាង ៤៧ ឆ្នាំហើយ។ ការរីកចម្រើននៃកីឡាប្រដាល់គុនខ្មែរមានចំណែករបស់ពុកបន្សល់ទុក។ អេ ភូថង ជាដើមទុនធំរបស់កម្ពុជានាពេលនោះដើម្បីកីឡាប្រដាល់ខ្មែរ និងទាញបរទេសមកវាយនៅកម្ពុជា»។

កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លុបចោលជាបណ្តោះអាសន្ននូវការពិន័យរយៈពេល ៦ ខែដែលមិនឲ្យកីឡាករ ម៉ឺន មេឃា និងកីឡាករ អេ អាំម៉ារីនភូថង ឡើងប្រកួត ពីបទមិនគោរពវិន័យ និងបទបញ្ជារបស់អង្គភាព ពីព្រោះកីឡាករទាំងពីរនាក់ជាទាហាននៅមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិ។

ទោះជាយ៉ាងណា ការពិន័យនេះ ស្របពេល កីឡាករ ម៉ឺន មេឃា ដែលជាកូនប្រុសរបស់លោក អេ ភូថង កំពុងស្ថិតនៅប្រទេសអង់គ្លេសដើម្បីប្រកួតនៅទីនោះ។ ជាមួយគ្នានេះ កីឡាករ អេ អាំម៉ារីន ក៏មានឈ្មោះប្រកួតនៅថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈនេះ នៅខេត្តរតនគិរី។

នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ សហព័ន្ធកីឡាប្រដាល់កម្ពុជា បានសេចក្តីប្រកាសជាផ្លូវការពីការលុបចោលការពិន័យលើកីឡាករទាំងពីរនាក់។

សូមបញ្ជាក់ថា លោក អេ ភូថង បានលះបង់គ្រប់យ៉ាងដើម្បីកីឡាប្រដាល់គុនខ្មែរតាំងពីកុមារភាព។ លោកជាអតីតកីឡាប្រដាល់គុនខ្មែរដ៏ឆ្នើមម្នាក់លើឆាកអន្តរជាតិក្នុងរយៈពេលប្រមាណ ២០ ឆ្នាំ មុនពេលលោកចូលនិវត្តន៍ និងបានក្លាយជាគ្រូបង្ហាត់។ កូនប្រុសរបស់លោក ២ នាក់ និងកូនស្រី១នាក់ក៏បានក្លាយជាអ្នកប្រដាល់ដ៏ល្បីល្បាញ ហើយភរិយារបស់លោកក៏ចូលស៊ុបក្នុងកីឡាប្រដាល់ដែរ៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


