ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលបើកការវាយប្រហារទុកមុន ប្រឆាំងអ៊ីរ៉ង់
អ៊ីស្រាអែលបានអះអាងថា ខ្លួនបានបើកការវាយប្រហារទុកមុនទាំងកណ្ដាលថ្ងៃប្រឆាំងនឹងអ៊ីរ៉ង់នាថ្ងៃសៅរ៍ (២៨ កុម្ភៈ) នេះ ដោយធ្វើឱ្យភាពតានតឹងមជ្ឈិមបូព៌ាកើនឡើងជាថ្មី ទោះបីជាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងចរចាគ្នាលើកម្មវិធីនុយក្លេអ៊ែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទន្ទឹមនឹងការវិវត្តដ៏តានតឹងចុងក្រោយនេះ កាសែតញូវយ៉កថែមស៍ឯណោះវិញ បានរាយការណ៍ដោយស្រង់សម្ដីមន្រ្តីអាមេរិកម្នាក់ថា អាមេរិកក៏កំពុងត្រៀមវាយប្រហារអ៊ីរ៉ង់ផងដែរ។ រ៉យទ័របានស្រង់សម្ដីប្រភពម្នាក់ទៀតថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei នាពេលនេះ បានជម្លៀសខ្លួនចេញពីទីក្រុងតេអេរ៉ង់ ទៅកាន់ទីកន្លែងសុវត្ថិភាព។
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាសយ៉ាងដូច្នេះថា៖ «រដ្ឋអ៊ីស្រាអែលបានបើកការវាយប្រហារជាមុនប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីលុបបំបាត់ការគំរាមកំហែងដល់រដ្ឋអ៊ីស្រាអែល»។
ការវាយប្រហារនេះ បានកើតឡើងតិចជាង ១០ ខែ ក្រោយអ៊ីរ៉ង់ និងអ៊ីស្រាអែល បានធ្វើសង្រ្គាមផ្លូវអាកាសរយៈពេល ១២ ថ្ងៃ កាលពីខែមិថុនា ឆ្នាំមុន។ ថ្មីៗនេះ អាមេរិក និងអ៊ីស្រាអែល បានព្រមានម្ដងហើយម្ដងទៀតថា ពួកគេនឹងវាយប្រហារអ៊ីរ៉ង់ជាថ្មី ប្រសិនបើប្រទេសមជ្ឈិមបូព៌ាមួយនេះ បន្តកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន។ អ៊ីរ៉ង់ច្រានចោល ដោយលើកឡើងថា កម្មវិធីរបស់ខ្លួនមាន«គោលបំណងសន្តិភាព»។
មន្ត្រីការពារជាតិអ៊ីស្រាអែលម្នាក់អះអាងថា ប្រតិបត្តិការវាយប្រហារដដែល ត្រូវបានគ្រោងទុកអស់រយៈពេលជាច្រើនខែមកហើយ ដោយមានការសម្របសម្រួលជាមួយអាមេរិក ហើយកាលបរិច្ឆេទវាយប្រហារត្រូវបានសម្រេចឡើងកាលពីប៉ុន្មានសប្ដាហ៍មុន។
ដំណាលគ្នានឹងការអះអាងរបស់អ៊ីស្រាអែល សារព័ត៌មានក្នុងស្រុកអ៊ីរ៉ង់វិញ បានរាយការណ៍ពីសម្លេងផ្ទុះនៅទីក្រុងតេអេរ៉ង់នាព្រឹកថ្ងៃសៅរ៍នេះ ខណៈអ៊ីស្រាអែលបើកសម្លេងស៊ីរ៉ែនទូទាំងប្រទេស ដើម្បីព្រមានទៅកាន់ប្រជាជនរបស់ខ្លួនឱ្យ «ប្រុងប្រយ័ត្នទុកជាមុន» នូវលទ្ធភាពវាយបកដោយមីស៊ីលអ៊ីរ៉ង់។
យោធាអ៊ីស្រាអែលក៏បានប្រកាសបិទសាលារៀន និងកន្លែងធ្វើការផងដែរ ដោយលើកលែងតែវិស័យសំខាន់ៗប៉ុណ្ណោះ។ អ៊ីស្រាអែលបានបិទដែនអាកាសរបស់ខ្លួនចំពោះជើងហោះហើរស៊ីវិល ហើយអាជ្ញាធរអាកាសយានដ្ឋាន បានស្នើសុំឱ្យសាធារណជនកុំទៅអាកាសយានដ្ឋានណាមួយរបស់ប្រទេសឱ្យសោះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


