Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ សងសឹកអ៊ីស្រាអែលវិញហើយ ដោយបាញ់ស្រោចមីស៊ីលយ៉ាងសន្ធឹក

បានផុស

នៅ

មិនទុកយូរឡើយ ពេលនេះអ៊ីរ៉ង់បានសងសឹកទៅអ៊ីស្រាអែលវិញហើយ ដោយបាញ់ស្រោចមីស៊ីល ដាក់តំបន់មួយចំនួន។

តាមការបញ្ជាក់ពីកងទ័ពអ៊ីស្រាអែល ដែលដកស្រង់សម្តីដោយសារព័ត៌មាន Al Jazeera នៅថ្ងៃសៅរ៍ទី២៨ខែកុម្ភៈ, មីស៊ីលដែលបាញ់ចេញពីអ៊ីរ៉ង់ បានតម្រង់មកកាន់អ៊ីស្រាអែល ដែលបង្កឲ្យសំឡេងស៊ីរ៉ែនប្រកាសអាសន្ន បន្លឺឡើងនៅតំបន់ជាច្រើនក្នុងប្រទេសនេះ។

កងទ័ពបន្តថា «សាធារណជនត្រូវស្នើសុំឲ្យអនុវត្តតាមការណែនាំរបស់បញ្ជាការដ្ឋានជួរមុខ (Home Front Command)។ ពេលនេះ កងទ័ពអាកាសអ៊ីស្រាអែលកំពុងធ្វើប្រតិបត្តិការស្ទាក់ចាប់ និងវាយប្រហារលើការគំរាមកំហែងទាំងឡាយណាដែលចាំបាច់ ដើម្បីបញ្ចៀសគ្រោះថ្នាក់»៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម