ព័ត៌មានអន្ដរជាតិ
ការវាយប្រហាររបស់អ៊ីស្រាអែល/អាមេរិក អាចរំខានលំហូរប្រេងអ៊ីរ៉ង់ និងធ្វើឱ្យតម្លៃប្រេងហក់ឡើង
ក្នុងជំហានធ្វើឱ្យភាពតានតឹងមជ្ឈិមបូព៌ាផ្ទុះឡើងជាថ្មី យោធាអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នាថ្ងៃសៅរ៍ (២៨ កុម្ភៈ) នេះ បានបើកការវាយប្រហារ«ទុកមុខ»ទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ ដែលជាប្រទេសផ្គត់ផ្គង់ប្រេងដ៏សំខាន់មួយនៅមជ្ឈិមបូព៌ា។

ការប្រវាយប្រហារនេះ បានទាក់ទាញចំណាត់ការសងសឹងដ៏ចាស់ដៃពីអ៊ីរ៉ង់ និងបង្កការព្រួយបារម្ភជុំវិញពិភពលោកពាក់ព័ន្ធនឹងលទ្ធភាពផ្ទុះជម្លោះនៅទូទាំងតំបន់មជ្ឈិមបូព៌ា ដែលអាចបង្កតម្លៃប្រេងអន្តរជាតិហក់ឡើងកាន់តែខ្ពស់។
អ៊ីរ៉ង់គឺជាប្រទេសផលិតប្រេងកាតដ៏ធំបំផុតទី៣នៅក្នុងអង្គការនៃប្រទេសនាំចេញប្រេងកាត (OPEC) ដោយរួមចំណែកប្រហែល ៤,៥% នៃការផ្គត់ផ្គង់សកល។ ក្នុងឆ្នាំ ២០២៥ អ៊ីរ៉ង់នាំចេញឥន្ធនៈប្រមាណ ៨២០ ០០០ ប៉ារ៉ែល/ថ្ងៃ រួមទាំងឧស្ម័ន ដោយតិចជាងអត្រាឆ្នាំ ២០២៤ តែប៉ុណ្ណោះ។
ផលិតកម្មប្រេង និងឧស្ម័នអ៊ីរ៉ង់ភាគច្រើនផ្ដុំគ្នានៅខេត្តភាគនិរតីនៃប្រទេស ហើយការនាំចេញប្រេងឆៅ ៩០% របស់ប្រទេសនេះ ត្រូវបានដឹកឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាច្រកដឹកប្រេងសំខាន់ដោយរួមចំណែករហូតដល់ទៅ ២០% នៃការផ្គត់ផ្គង់ប្រេងសកល។
ក្នុងជម្លោះចុងក្រោយ ដែលផ្ទុះឡើងនៅថ្ងៃសៅរ៍នេះ មិនទាន់មានសេចក្ដីរាយការណ៍ថា អ៊ីស្រាអែល ឬអាមេរិកបានកំណត់គោលដៅលើទីតាំងថាមពលណាខ្លះទេ ប៉ុន្តែអ៊ីស្រាអែលធ្លាប់វាយប្រហារទីតាំងប្រេងអ៊ីរ៉ង់ក្នុងឈូងសមុទ្រពែរ្សអំឡុងជម្លោះ ១២ ថ្ងៃ កាលពីខែមិថុនា ឆ្នាំមុន។
តម្លៃប្រេងបានកើនឡើងជាបន្តបន្ទាប់រួចមកហើយ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយសារតែភាពតានតឹងនៃអាមេរិក និងអ៊ីរ៉ង់ ដែលកំពុងចរចាគ្នាលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។
ពេលបិទការជួញដូរកាលពីថ្ងៃសុក្រ (២៧ កុម្ភៈ) ដែលជាថ្ងៃបិទការជួញដូរប្រចាំសប្ដាហ៍ តម្លៃប្រេងអន្តរជាតិម៉ាក Brent បានកើន ១,៧៣ ដុល្លារឬ ២,៤៥% ដល់ ៧២,៤៨ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតរាប់តាំងពីចុងខែកក្កដា ឆ្នាំមុន។ តម្លៃប្រេងអាមេរិកវិញ បានកើនឡើង ១,៨១ ដុល្លារ ឬ ២,៧៨% ដល់ ៦៧,០២ ដុល្លារ/បារ៉ែល។
មុនការវាយប្រហាររបស់អ៊ីស្រាអែល/អាមេរិកនៅថ្ងៃសៅរ៍នេះ អ្នកជំនាញទីផ្សារបានលើកឡើងរួចហើយថា តម្លៃប្រេងអន្តរជាតិអាចនឹងបន្តហក់ឡើង ប្រសិនបើភាពតានតឹងនៅមជ្ឈិមបូព៌ានៅតែបន្ត។ ពួកគេលើកឡើងថា ភាពតានតឹងអាចរំខានការផ្គត់ផ្គង់ប្រេងចេញពីច្រក Hormuz និងបង្កើនភាពស្រពេចស្រពិលផ្នែកផ្គត់ផ្គង់សកល៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


