Connect with us

ព័ត៌មានជាតិ

ឃាត់​ខ្លួន​ជនជាតិ​បង់ក្លាដេស​២​នាក់​ពាក់ព័ន្ធ​ការ​ចាប់​ជម្រិត​នៅ​ខណ្ឌ​សែនសុខ

បានផុស

នៅ

ជនជាតិ​បង់ក្លាដេស​២នាក់​ត្រូវ​បាន​ឃាត់​ខ្លួន និង​២នាក់​ទៀត​បាន​រត់​គេច​ខ្លួន​បន្ទាប់​ពី​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ករណី​បង្ខាំងមនុស្ស និង​ឆែកឆេរ​ទីតាំង​សង្ស័យ Online Scam មួយ​កន្លែង​ក្នុង​ខណ្ឌសែនសុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចុះ​បង្ក្រាប​នេះ​បន្ទាប់​ពី​ទទួល​បណ្ដឹង​ពី​ករណី​បង្ខាំង​ ធ្វើ​ទារុណកម្ម​ជំរិត​យក​លុយ​ចំនួន​៥ពាន់​ដុល្លារ​នៅ​ទីតាំង​មួយ​កន្លែង​ក្នុង​សង្កាត់​គោកឃ្លាង ខណ្ឌ​សែន​សុខ ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៦។ ក្រោយ​សមត្ថកិច្ច​ចុះ​បង្ក្រាប​បាន​ជួយ​សង្គ្រោះ​ជន​ជាតិ​បង់​ក្លាដេស​១នាក់ និង​ឃាត់​ខ្លួន​បាន​២នាក់ ខណៈ​២នាក់​ទៀត​បាន​រត់​គេច​ខ្លួន​។

តាម​ការ​ឱ្យ​ដឹង​ពី​ជន​រងគ្រោះ​ថា​គេ​ត្រូវ​បាន​គេ​ចាប់​ពី​ទី​តាំង​ឆបោក​អនឡាញ​មួយ​កន្លែង​នៅ​ម្ដុំ​ផ្សារ​ខេស៊ី ​សង្កាត់​កាកាប​ទី​២ ខណ្ឌ​ពោធិ៍សែនជ័យ ទោះ​ជា​យ៉ាង​ណា​បន្ទាប់​ពី​សមត្ថកិច្ច​បាន​ចុះ​ប្រតិបត្តិការ​លើ​ផ្ទះ​ដែល​ចង្អុល​បង្ហាញ​នោះ​មិន​ឃើញ​ករណី​ឆបោក​អនឡាញ​ទេ តែ​ឃើញ​មាន​ជន​ជាតិ​បង់ក្លាដេស​១៤នាក់​ផ្សេង​ទៀត​កំពុង​រស់​នៅ​ទី​នោះ​។ ចាប់​យក​កុំព្យូទ័រ​៣គ្រឿង ទូរស័ព្ទ​២៩​គ្រឿង ម៉ូតូ​១គ្រឿង និង​គ្រឿង​អលង្ការ​មួយ​ចំនួន​។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បាននាំជនសង្ស័យនិងជនរងគ្រោះ​មកសាកសួរ​នៅអធិការដ្ឋាន​នគរបាលខណ្ឌសែនសុខ និងចាត់ការតាមនីតិវិធីច្បាប់ ។

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម