កីឡា
កីឡាការិនីអកសមុទ្រ ហួន សុខរ៉ា អ្វីៗខុសការគិតទាំងអស់ និងប៉ិសមិនឈ្នះពានទៀតផង
កីឡាការិនីរបស់ក្រុមបាល់ទះអកសមុទ្រ ហួន សុខរ៉ា ថាអ្វីៗគឺខុសពីការគិតមុនប្រកួតទាំងអស់ និងប៉ិសមិនឈ្នះពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ កាលពីម្សិលមិញនេះទៀតផង ព្រោះចាញ់ពិន្ទុស្នងការ ន.ប រាជធានីភ្នំពេញ ១៣-៩ ទៅហើយ។

កីឡាការិនី ហួន សុខរ៉ា
ស្មាត់ស្ដាំរបស់ក្រុមបាល់ទះអកសមុទ្រ ហួន សុខរ៉ា បានឲ្យដឹងថា មុនការប្រកួតវគ្គផ្ដាច់ព្រ័ត្រមកដល់រូបគេគិតថាការប្រកួតនេះប្រហែលមិនតឹងតែង ឬឈានដល់ ៥សិតបែបនេះឡើយ។ ព្រោះឃើញពីសមត្ថភាពក្រុមស្នងការ ន.ប រាជធានីភ្នំពេញអំឡុងពេលប៉ះក្រុមដទៃហាក់ជ្រាយសេវា និងស្ទើរជើងក្រោមបន្តិច។

ក្រុមអកសមុទ្រលើកពានសម្ដេច ក្រឡាហោម
កីឡាការិនីមកពីខេត្តបាត់ដំបងរូបនេះបន្ថែមទៀតថា ពេលប៉ះស្នងការ ន.ប រាជធានីភ្នំពេញវគ្គផ្ដាច់ព្រ័ត្រនេះជាក់ស្ដែងគឺក្រុមមួយនេះល្អខ្លាំងមិនដូចអ្វីដែលធ្លាប់គិតនោះឡើយ។ មួយវិញទៀតគឺអស់សង្ឃឹមខ្លាំងព្រោះចាញ់ពិន្ទុដាច់ដល់ ១៣-៩ ទៅហើយក្ដីសង្ឃឹមឈ្នះកាន់តែតិចទៅៗ។ ដោយសារតែមើលឃើញមិត្តរួមក្រុម និងជំនឿចិត្តខ្ពស់លើសមត្ថភាពក្រុមបានធ្វើឲ្យខ្លួនមានកម្លាំងចិត្តតស៊ូប្រកួតឡើងវិញរហូតឈ្នះពាននេះវិញ។

ក្រុមអកសមុទ្រលើកពានសម្ដេច ក្រឡាហោម
បញ្ជាក់ដែរថា ការប្រកួតពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ ផ្នែកនារីគឺបន្លាយពេលរហូតដល់ទៅ ៥សិតទើបរកឃើញម្ចាស់ពានបន្ទាប់ពីមានការប្រកួតប្រជែងយ៉ាងស្និតស្វាញរួចមក។ លទ្ធផលចុងបញ្ចប់គឺក្រុមបាល់ទះអកសមុទ្រឈ្នះលើក្រុមស្នងការ ន.ប រាជធានីភ្នំពេញ ៣-២ ក្លាយជាម្ចាស់ពានឆ្នាំ២០២៦ នេះតែម្ដង។ សិតទី៥ នេះលទ្ធផលគឺប្រដេញគ្នារហូតដល់ ១៤-១៦ ដោយក្រុមអកសមុទ្រជាអ្នកឈ្នះ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


