Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះរោងចម្រាញ់ប្រេងខ្មៅរាលដាលដល់រោងជួសជុលគ្រឿងចក្រខូចខាតអស់ទាំងស្រុង

បានផុស

នៅ

អគ្គិភ័យបានលេបត្របាក់រោងចម្រាញ់ប្រេងខ្មៅ និងរោងជួសជុលគ្រឿងចក្រមួយកន្លែង​ដែលសាងសង់ជាប់គ្នាបណ្ដាលឲ្យខូចខាតសម្ភារៈអស់ទាំងស្រុង ខណៈសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន៨គ្រឿងដើម្បីអន្តរាគមន៍ទប់ស្កាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវបេតុង សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ក្នុងករណីអគ្គិភ័យនេះ បានបណ្ដាលឲ្យខូចខាតរោងចំនួន០២ ជាមួយម៉ូតូសណ្តាងរម៉ក ម៉ូតូរួមសម្ភារៈមួយចំនួនធំអស់ទាំងស្រុង។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុគេបានឮសំឡេងផ្ទុះ២ដង ប៉ុន្តែមិនដឹងថាផ្ទុះអ្វីនោះឡើយ ហើយក្រោយមកក៏ស្រាប់តែឃើញមានអណ្តាតភ្លើងឆាបឆេះចេញពីរោងចម្រាញ់ប្រេងខ្មៅបាត់ទៅហើយ។ ភ្លាមៗ បុគ្គលិកបាននាំគ្នាយកទុយោទឹកទៅបាញ់ពន្លត់ដែរ តែដោយសារប្រេងច្រើនពេកមិនអាចគ្រប់គ្រងបាន ទើបសម្រេចទាក់ទងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ជៀសវាងរាលដាលកាន់តែខ្លាំងឡើង។

ក្នុងករណីអគ្គិភ័យនេះបានឆាបឆេះរោងចម្រាញ់ប្រេងខ្មៅចំនួន០១ អស់ទាំងស្រុង ម៉ូតូសណ្ដោងរម៉កចំនួន០១គ្រឿង, សម្ភារៈមួយចំនួន និងបានបណ្តាលឲ្យឆេះរាលដាលដល់រោងជាងជួសជុលគ្រឿងចក្រអស់ចំនួន០១ រួមនឹងសម្ភារៈប្រេីប្រាស់អស់ទាំងស្រុង។

ក្នុងប្រតិបត្តិការអន្តរាគមន៍ សមត្ថកិច្ចបានប្រើរថយន្ដពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន០៨គ្រឿង ខណៈមូលហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវ៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម