Connect with us

ព័ត៌មានអន្ដរជាតិ

បណ្ដាប្រទេសនៅអាស៊ីពិបាករកប្រភពផ្គត់ផ្គង់ឧស្ម័នធម្មជាតិពង្រាវជំនួសមជ្ឈិមបូព៌ា

បានផុស

នៅ

បណ្ដាប្រទេសនាំចូលឧស្ម័នធម្មជាតិពង្រាវ (LNG) មួយចំនួននៅអាស៊ី កំពុងជួបប្រទះនឹង​ការលំបាក ក្នុងការស្វែងរកប្រភព​ផ្គត់ផ្គង់ជំនួស ក្រោយពីប្រទេសកាតាបាន​បិទរោងចក្រផលិត LNG នាំចេញធំបំផុតរបស់ពិភព​លោកក្នុងបរិបទជម្លោះអ៊ីស្រាអែល/សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលធ្វើឱ្យ​ការផ្គត់ផ្គង់សកលថយចុះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃអង្គារ (១០ មីនា)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសផ្សេងៗ ដូចជា​ថៃ បង់ក្លាដែស ឥណ្ឌា និងវៀតណាម កំពុងប្រឹងប្រែងប្រញាប់ប្រញាល់ទិញ​ LNG ដែល​មាន​លក់នៅលើទីផ្សារផ្ទាល់ៗ ដើម្បីធានាថា ពួកគេមានថាមពលគ្រប់គ្រាន់ ខណៈ​សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់នៅតែបន្តដែលបង្កការរាំងស្ទះដល់ផ្លូវដឹកជញ្ជូនកាត់តាមច្រកសមុទ្រហ័រមូហ្ស ​ហើយពេលវេលានៃការបិទបញ្ចប់មិនទាន់ច្បាស់នៅឡើយ។

ការដេញថ្លៃរបស់ក្រុមហ៊ុនឥណ្ឌា GAIL (India) Limited និង Gujarat State Petroleum Corporation ​សម្រាប់ខែនេះ មិន​បាន​ឈ្នះនោះទេ ដែល​វាបង្ហាញថា គ្មានឥន្ធនៈផ្គត់ផ្គង់គ្រប់គ្រាន់។

ដោយឡែក​ក្រុមហ៊ុនថាមពលរដ្ឋថៃ ​PTT Public Company Limited ឯណោះវិញ​ កំពុងស្វែងរកការទិញ​/ដឹកចូលនូវ LNG សម្រាប់ចុងខែមីនា ឬដើមខែមេសា ប៉ុន្តែអាចធានាការ​នាំចូលសម្រាប់តែ​ខែក្រោយប៉ុណ្ណោះ។

ឧស្ម័នធម្មជាតិរួមចំណែកប្រមាណ ៦០% សម្រាប់ការផលិតថាមពលអគ្គិសនីពីឥន្ធនៈនៅក្នុងប្រទេស​ថៃ​។

ប្រទេសមួយចំនួននៅតែអាចទិញ​ LNG​ សម្រាប់ខែមីនា ប៉ុន្តែក្នុងតម្លៃខ្ពស់ខ្លាំង។​ ដើម្បីបញ្ចៀសវិបត្តិថាមពលក្នុងស្រុក ប្រទេសបង់ក្លាដែសបានទិញ LNG ដែលត្រូវដឹកជញ្ជូន ២ ជើង ដោយ​មួយ​ក្នុងតម្លៃប្រហែល ២៨ ដុល្លារ/mmbtu ​(១លានឯកតាកំដៅអង់គ្លេស) ពោលគឺខ្ពស់ជាងតម្លៃនៅខែមករា ដល់ទៅប្រហែល ២,៥ ដង ខណៈមួយទៀត ក្នុង (ខ្ពស់ជាងខែមករាប្រហែល 2.5 ដង) និងមួយទៀតក្នុងតម្លៃប្រហែល ២៣ ដុល្លារ/mmbtu ។ ​នេះបើតាមការឱ្យដឹងពីប្រភពនៅក្រុមហ៊ុនថាមពលរដ្ឋបង់ក្លាដែស Petrobangla។ ​

គេមើលឃើញថា កង្វះនៃការផ្គត់ផ្គង់ កើតឡើងចំពេលដែលអាស៊ីអាគ្នេយ៍រំពឹងថានឹង​មាន​អាកាសធាតុក្ដៅខ្លាំងនារដូវប្រាំងឆ្នាំនេះ ដែលអាចបង្កើនតម្រូវការថាមពល។ លើសពីនេះ បណ្ដាប្រទេសនៅអាស៊ីក៏ត្រូវប្រកួតប្រជែងជាមួយអឺរ៉ុប លើការទិញឧស្ម័នពីប្រភព​ផ្គង់ផ្គត់។ ​

គួរគូសបញ្ជាក់ថា តម្លៃឧស្ម័នធម្មជាតិពង្រាវ​សកលបានកើនឡើង ដោយសារតែ​ការរំខានដល់ទីផ្សារថាមពលពីជម្លោះមជ្ឈិមបូព៌ាបច្ចុប្បន្ន។ ​តម្លៃនៅអាស៊ីបានកើនឡើងជាងទ្វេដងចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ នៅពេលដែលសង្គ្រាមបាន​ផ្ទុះឡើង​ ហើយពាណិជ្ជកររំពឹងថា តម្លៃនឹងនៅតែខ្ពស់ ដរាបណាជម្លោះនៅតែបន្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម