ព័ត៌មានអន្ដរជាតិ
ថៃសុំអូម៉ង់ ឆាប់ជួយរកនាវិក៣នាក់ដែលបាត់ខ្លួន ក្រោយការវាយប្រហារពីអ៊ីរ៉ង់
មេបញ្ជាការកងទ័ពជើងទឹកភូមិន្ទថៃ បានទាក់ទងផ្ទាល់ទៅកាន់សមភាគីអូម៉ង់ ដើម្បីស្នើសុំជំនួយជាបន្ទាន់ ក្នុងការស្វែងរកនាវិកចំនួន៣នាក់ដែលបានបាត់ខ្លួន បន្ទាប់ពីមានការវាយប្រហារពីសំណាក់ប្រទេសអ៊ីរ៉ង់ នៅក្បែរច្រកសមុទ្រ Hormuz។

តាមការផ្សាយរបស់់ Khaosod នាថ្ងៃទី១២ខែមីនាឆ្នាំ២០២៦ ហេតុការណ៍នេះបានកើតឡើងលើនាវាដឹកទំនិញថៃឈ្មោះ MV Mayuree Naree ដែលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ អំឡុងពេលធ្វើដំណើរចេញពីកំពង់ផែ ខាលីហ្វា នៃប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា ឆ្លងកាត់តាមច្រកសមុទ្រ Hormuz។ នាវិកថៃចំនួន២០នាក់ត្រូវបានជួយសង្គ្រោះ និងនាំយកទៅកាន់ដីគោកដោយសុវត្ថិភាពដោយកងទ័ពជើងទឹកអូម៉ង់ ប៉ុន្តែនាវិក៣នាក់ទៀតនៅមិនទាន់រកឃើញនៅឡើយទេ ហើយគេជឿថានៅជាប់លើនាវានៅឡើយ។
មេទ័ពជើងទឹកថៃ Pairote Fuangchan បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកមេទ័ពជើងទឹកអូម៉ង់ Saif bin Nasser Al Rahbi សម្រាប់ការជួយសង្គ្រោះអ្នករស់រានមានជីវិតទាំង២០នាក់បានទាន់ពេលវេលា ដោយលោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏រឹងមាំរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ មេបញ្ជាការកងទ័ពជើងទឹកថៃ បានជំរុញឲ្យកងកម្លាំងអូម៉ង់បន្តប្រតិបត្តិការស្វែងរកឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ដើម្បីបង្កើនឱកាសក្នុងការស្វែងរកនាវិកដែលនៅសេសសល់។
បច្ចុប្បន្ននេះ កងទ័ពជើងទឹកភូមិន្ទថៃ កំពុងតាមដានស្ថានភាពនេះយ៉ាងដិតដល់ និងកំពុងសម្របសម្រួលជាមួយស្ថានទូតថៃ ប្រចាំទីក្រុង Muscat ដើម្បីធានាថា គ្រប់មធ្យោបាយដែលមានទាំងអស់ ត្រូវបានប្រើប្រាស់ដើម្បីជួយសង្គ្រោះនាវិកដែលបាត់ខ្លួនទាំងនោះ។
សូមជម្រាបថា ពាក់ព័ន្ធការវាយប្រហារលើកនេះ សារព័ត៌មានអ៊ីរ៉ង់ Fararu ផ្សាយថា នាវានោះប្រាប់ហើយមិនស្តាប់ ហើយផ្គើននឹងការព្រមាន ទើបកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់សម្រេចចិត្តបើកការបាញ់ប្រហារតែម្តងទៅ។ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់អះអាងទៀតថា នាវានោះ គឺធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz ដោយខុសច្បាប់៕




ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


