ព័ត៌មានជាតិ
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញមន្ត្រីព័ត៌មានពង្រឹងសមត្ថភាព និងធ្វើទំនើបកម្ម ដើម្បីឆ្លើយតបព័ត៌មានក្លែងក្លាយឱ្យទាន់ពេលវេលា
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់ប្រធានមន្ទីរ និងមន្ត្រីនៃមន្ទីរព័ត៌មានទូទាំងរាជធានី-ខេត្ត ឱ្យបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងធ្វើទំនើបកម្មឱ្យស្របតាមការវិវត្ដនៃបច្ចេកវិទ្យា និងសង្គម ព្រមទាំងឆ្លើយតប ឱ្យទាន់ពេលវេលាចំពោះព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងក្នុងចេតនាបំផ្លាញសុខសន្តិភាព ស្ថិរភាពនយោបាយ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល។ ដូច្នេះ មន្ត្រីព័ត៌មាន ត្រូវផលិតព័ត៌មានជូនដល់ប្រជាពលរដ្ឋប្រកបដោយគុណភាព ផ្សាយឱ្យបានឆាប់រហ័ស ស្របតាមការវិវឌ្ឍនៃប្រព័ន្ធផ្សព្វផ្សាយនាសម័យបច្ចុប្បន្ន ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប និងគ្រប់គ្រងព័ត៌មានមានប្រសិទ្ធភាព។

ការលើកទឹកចិត្តបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាពពក្នុងកាដឹកនាំវិស័យព័ត៌មាន និងសោតទស្សន៍នៅតាមរាជធានី-ខេត្ត។

លោក រដ្ឋមន្ត្រី បានលើកឡើងថា នៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងព័ត៌មាន បានដាក់ចេញគោលនយោបាយជារួម គឺធ្វើទម្រង់លើមុខងាររបស់ក្រសួងដើម្បីធ្វើឱ្យក្រសួងព័ត៌មានជាស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាលប្រកបដោយសកម្ម បុរេសកម្ម អន្តរសកម្ម និងប្រកបដោយប្រសិទ្ធភាព និងគុណភាព ដោយដាក់ចុះនូវយុទ្ធសាស្ត្រកំណែទម្រងរួមមានភាពជាអ្នកដឹកនាំ ការធ្វើទំនើបកម្ម និងរដ្ឋបាលទំនើបរបស់ក្រសួង ការពង្រឹងប្រសិទ្ធភាព និងគុណភាពការងារ ការពង្រឹងការអនុវត្តច្បាប់ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ និងកិច្ចសហប្រតិបត្តិក្នុងភាពដៃដៃគូស្មើភាព និងស្មើសិទ្ធិ។

នៅក្នុងបរិបទសង្គមឌីជីថល បច្ចុប្បន្នដែលពលរដ្ឋទទួលព័ត៌មានលឿនតាមបណ្តាញទំនាក់ទំនងសង្គម, ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា លើកទឹកចិត្តប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវពិនិត្យរាល់ព័ត៌មានមិនពិត ឬការបំពុលព័ត៌មានផ្សេងៗ ដើម្បីគ្រប់គ្រង និងទប់ស្កាត់ការរីកសាយភាយនៃព័ត៌មានក្លែងក្លាយ ហើយត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលារាល់ព័ត៌មានទាំងអស់ ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គម ដែលធ្វើឱ្យប៉ះពាល់ស្ថិរភាព សណ្ដាប់ធ្នាប់ បង្កអសន្តិសុខក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេស។

បន្ថែមពីនេះ លោក រដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីភាពចាំបាច់ក្នុងការផ្សព្វផ្សាយព័ត៌មានជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានកាន់តែច្រើន ដើម្បីពង្រីការទទួលព័ត៌មានពិតត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយរបស់សាធារណជន ដើម្បីផ្តល់ប្រភពព័ត៌មានច្បាស់លាស់សម្រាប់ការពិចារណា និងការសម្រេចចិត្តត្រឹមត្រូវជាប្រយោជន៍ដល់ការបង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍក្នុងមូលដ្ឋាន ព្រមទាំងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ៕
















-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


