ជីវិតកម្សាន្ដ
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៥ នឹងប្រារព្ធធ្វើពីថ្ងៃទី២៤-២៩ មីនា ជាមួយភាពយន្ត ១៥០រឿង មកពី ៤០ប្រទេស
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (Cambodia International Film Festival – CIFF) លើកទី១៥ នឹងត្រូវប្រារព្ធពីថ្ងៃទី ២៤ ដល់ ២៩ ខែមីនា ឆ្នាំ២០២៦ ជាមួយខ្សែភាពយន្តសរុបចំនួន ១៥០ចំណងជើង មកពី ៤០ប្រទេស រួមទាំងភាពយន្តខ្មែរប្រហែល ៦០រឿង ដើម្បីអបអរសាទរវិស័យភាពយន្ត ការសន្ទនា និងការផ្លាស់ប្តូរសិល្បៈនៅកម្ពុជា។
នេះបើតាមការផ្សព្វផ្សាយរបស់ ក្រសួងវប្បធម៌ តាមការប្រកាសដែលត្រូវបានបញ្ជាក់នៅសន្និសីទសារព័ត៌មានព្រឹកថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Rosewood Phnom Penh ដោយក្រុមការងាររៀបចំមហោស្រព។


មហោស្រពនេះ នឹងផ្តល់ឱកាសដ៏ពិសេសសម្រាប់អ្នកស្នាដៃខ្មែរ និងអន្តរជាតិ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធសិល្បៈក្នុងវិស័យភាពយន្ត។ នៅក្នុងចំណោមខ្សែភាពយន្តទាំងនេះ មានភាពយន្តខ្មែរចំនួនប្រហែល ៦០ រឿង ដែលបង្ហាញពីសមត្ថភាព និងការច្នៃប្រឌិតរបស់សិល្បករខ្មែរ។
បើតាមការបញ្ជាក់ មហោស្រពឆ្នាំនេះមានកម្មវិធីពិសេសចំនួន ៣៖
– កម្មវិធីរំលឹកស្នាដៃឆ្នើមអ្នកស្រី អួង កន់ធួក (Tribute to Uong Kan Thouk / សិតា អួង) – ដើម្បីសរសើរស្នាដៃ និងចំណូលចិត្តដ៏អស្ចារ្យរបស់សិល្បករ។
– កម្មវិធី Mondes Francophones – កម្មវិធីសម្រាប់ភាពយន្តពីប្រទេសនិយាយភាសាបារាំង និងហ្វ្រង់កូហ្វូនី។
– កម្មវិធី Seeds of Peace: Lessons from the Past – ផ្តោតលើមេរៀនពីអតីតកាល និងការចែករំលែកសន្តិភាពតាមរយៈភាពយន្ត។

ក្នុងឱកាសនេះដែរ គឺមានវត្តមានចូលរួមពីលោក ឯក ប៊ុនថា អនុរដ្ឋលេខាធិការ, លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកអគ្គរដ្ឋទូតកាណាដា និងអូស្ត្រាលី, តំណាងអង្គការបារាំងសម្រាប់ការអភិវឌ្ឍ (AFD), តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា, សិល្បករ FONKi, ផលិតករ និងអ្នកដឹកនាំរឿង និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។
មហោស្រពនេះមិនត្រឹមតែជាវេទិកាសម្រាប់ការតាំងបង្ហាញភាពយន្តទេ ប៉ុន្តែជាកន្លែងប្រមូលផ្តុំនៃការចែករំលែកចំណេះដឹង និងការច្នៃប្រឌិតសិល្បៈ ដែលសំខាន់សម្រាប់ការលូតលាស់ និងការបន្តការពង្រីកវិស័យភាពយន្តកម្ពុជា។

គួររំលឹកដែរថា កាលរសៀលថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៥, ថ្នាក់ដឹកនាំនៃសមាគមសិល្បករខ្មែរ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានស្ថាបនិក និងថ្នាក់ដឹកនាំមហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) ដឹកនាំដោយ លោក ជា សុភាព នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបុប្ផាណា។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងសហការល្អ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ជុំវិញការរៀបចំ និងត្រៀមលក្ខណៈសម្រាប់មហោស្រពលើកទី១៥។
ភាគីទាំងពីរ បានលើកឡើងពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះ ដោយចាត់ទុកជាវេទិកាសំខាន់សម្រាប់អ្នកផលិតភាពយន្តជាតិ និងអន្តរជាតិ ដើម្បីបង្ហាញស្នាដៃ ចែករំលែកបទពិសោធ និងពង្រីកកិច្ចសហការផ្នែកសិល្បៈភាពយន្ត។ កិច្ចពិភាក្សាបានផ្តោតលើការធានាថា មហោស្រពលើកទី១៥ នឹងប្រព្រឹត្តទៅដោយរលូន និងមានគុណភាពខ្ពស់, រួមទាំងលើកកម្ពស់ការចូលរួមពីអ្នកផលិតភាពយន្តកម្ពុជា និងអញ្ជើញស្នាដៃពីបណ្តាប្រទេសផ្សេងៗ។
ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង និងបានប្តេជ្ញាចិត្តក្នុងការចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារមហោស្រព CIFF ដើម្បីធានាថាព្រឹត្តិការណ៍នេះក្លាយជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការលើកស្ទួយវិស័យភាពយន្តកម្ពុជា និងការផ្សព្វផ្សាយវប្បធម៌ខ្មែរ ទៅឆាកអន្តរជាតិ៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


