សេដ្ឋកិច្ច
ប្រទេសអាស៊ីរួមទាំងកម្ពុជាប្រើ MOPS ជាសូចនាករគណនាតម្លៃប្រេង
លោក ទៀ ស្យាម ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ភីស ភេត្រូលៀម បានលើកឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៦ថា នៅក្នុងតំបន់អាស៊ី មានទីផ្សារមួយដែលគេប្រើជាសូចនាករតម្លៃប្រេង ហៅថា MOPS (Mean of Platts Singapore)។ MOPS មិនមែនជាកន្លែងផលិតប្រេងទេ ហើយក៏មិនមែនជាប្រទេសណាមួយតែម្ដងដែរ។

MOPS ជាទីផ្សារតម្លៃប្រេងសម្រាប់តំបន់អាស៊ី ដែលគេយកតម្លៃពីការជួញដូរនៅជុំវិញ សិង្ហបុរី មកធ្វើជាសូចនាករ។ បើតាមលោក ទៀ ស្យាម សិង្ហបុរីគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មប្រេងធំបំផុតមួយនៅអាស៊ី។ មានរោងចក្រចម្រាញ់ប្រេង កន្លែងស្តុក និងការជួញដូរច្រើន។ បើប្រៀបធៀបឱ្យងាយយល់ MOPS គឺដូចជា ផ្សារលក់បន្លែធំមួយ។
លោក ទៀ ស្យាម បញ្ជាក់ថា៖ «បន្លែដែលលក់ក្នុងផ្សារ មិនបានកើតឡើងក្នុងផ្សារទេ វាមកពី កសិករ។ ក្នុងពិភពប្រេង កសិករនោះគឺ រោងចក្រចម្រាញ់ប្រេង (Refinery)។ ហើយរោងចក្រចម្រាញ់ប្រេង ក៏ត្រូវយកវត្ថុធាតុដើមពីការបូមប្រេង (Oil field) មកជាមុន»។

ប្រសិនបើមានបញ្ហានៅជំហានណាមួយ ដូចជា សង្គ្រាម ឬការដឹកជញ្ជូនរាំងស្ទះ វាអាចធ្វើឱ្យប្រេងដែលចូលមកទីផ្សារ MOPS តិច។ ពេលមានតិច តែអ្នកទិញនៅតែច្រើន តម្លៃក៏ឡើងព្រោះមនុស្សត្រូវប្រកួតគ្នាទិញ។ ប្រេងនៅតែត្រូវឆ្លងកាត់ជំហានជាច្រើន មុននឹងមកដល់ស្ថានីយ និងរថយន្តដែលយើងប្រើប្រាស់៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


