Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​ព្រមាន​ណាតូដោយ​ការ​បាញ់​មីស៊ីល​ ​ខណៈកង​ទ័៏ព​ណាតូ​ជាង​៣ម៉ឺ​ន​កំពុងធ្វើសមយុទ្ធ​​

បានផុស

នៅ

ប្រទេស​រុស្ស៊ី​បានចេញ​ការព្រមាន​ដោយ​ការ​បាញ់​មីស៊ីល​ឆ្លើយ​តប​នៅ​តំបន់​សមុទ្រ ​Barents ​លាត​សន្ធឹង​តាម​បណ្តោយ​ព្រំដែន​សមុទ្រ​ រវាង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់ប្រទេស​​រុស្ស៊ី និង​ប្រទេស​ន័រវេសភាគ​ខាងជើង​ ស្របពេល​ដែល​​​​​កង​ទ័ព​នៃ​សម្ព័ន្ធមិត្តណាតូ​កំពុង​ធ្វើ​លំហាត់​សមយុទ្ធ​ទ្រង់​ទ្រាយ​ធំ​នៅ​​​​​ចន្លោះ​ប្រទេសហ្វាំងឡង់​និងន័រវេស​។

សព្វាវុធណាតូ។ រូបភាប៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សារព័ត៌មាន BelsatEnglish ផ្សាយ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២៦ ការ​ព្រមាន​​របស់​រុស្ស៊ី​​ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការណាតូ​​(NATO) កំពុងធ្វើ​សមយុទ្ធយោធា ​Cold Response​26 បាន​ចាប់​ពី​ថ្ងៃ​ទី៩ ដល់ថ្ងៃទី២២ខែមីនា នៅ​ភាគ​ខាង​ជើងប្រទេសហ្វាំង​ឡង់ ន័រវេស និងស៊ុយអែត​។

​មហាអំណាច​​នុយក្លេអ៊ែរ​រុស្ស៊ី​​ ដែលបាន​​ធ្វើ​សង្គ្រាម​​​​នៅ​ប្រទេសអ៊ុយក្រែន​អស់រយៈពេល​ជាង​​៤ឆ្នាំ​មក​នេះ ​តែងតែ​​ជំទាស់​ទៅ​នឹង​ការ​ពង្រីក​ខ្លួន​របស់អង្គការ​ណាតូ និង​យល់​ថា​ អង្គការ​ណាតូ​ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​រុស្ស៊ី​។​​

​ក្នុងលំហាត់​សមយុទ្ធយោធា ​Cold Response​26​របស់​អង្គការ​ណាតូនេះ កង​ទ័ព​ជាង ៣០ ០០០ នាក់ មកពី​១៤ប្រទេសផ្សេងៗគ្នា​ជាសមាជិក​ណាតូ ​កំពុង​ចូល​រួមក្នុងសមយុទ្ធនេះ ដោយ​អនុវត្តការការពារផ្នែក​ខាងជើង​របស់​អង្គការ​ណាតូ​ក្នុងលក្ខខណ្ឌរដូវរងា។

មិន​តែ​ប៉ុណ្ណោះ​ យន្តហោះឈ្លបយកការណ៍ម៉ាក​ Il-២០M របស់​រុស្ស៊ី​​មួយគ្រឿង​ហោះ​ចេញ​ពីមូលដ្ឋានទ័ព​អាកាស Severomorsk-១ ឆ្ពោះ​ទៅ​ដល់​ដែន​ទឹក​ជុំវិញ​កោះ Lofoten ក្នុង​សមុទ្រន័រវេសកាល​ពី​ថ្ងៃពុធ​ទៀត​ផង​។ ​តំបន់​នោះ​គឺជាទីតាំងមួយ​សម្រាប់សមយុទ្ធ​នា​រដូវ​​ត្រជាក់របស់អង្គការណាតូ៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម