Connect with us

សន្តិសុខសង្គម

Update៖ករណីអគ្គិភ័យឆាបឆេះ ហាងលក់ពូកនៅក្រុងសៀមរាមខូចខាតសម្ភារៈទាំងស្រុងនៅគិតជាទឹកប្រាក់ជាង១០មុឺនដុលា្ល

បានផុស

នៅ

ហាងលក់ពូមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ ខូចខាតសម្ភារៈខាងក្នុងទាំងស្រុង គិតជាទឹកប្រាក់ខ្ទង់មុឺនដុល្លា បង្កមានការភ្ញាក់ផ្អើលរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍បាញ់ពន្លត់បញ្ជៀសការរាលដាលបន្តដល់ផ្ទះអ្នកក្បែងខាង ក្នុងករណីនេះមិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួស រឺ ប៉ះពាល់ដល់អាយុជីវិតនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យឆាប​ឆេះ​ហាង​លក់​ពូក​បាន​កើតឡើង​កាលពីថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៦ វេលា​ម៉ោង​០៩​និង​១៥​នាទី ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ខ្នារ ក្នុងភូមិ​ខ្នារ​ចាស់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប មុនពេលកើតហេតុ អ្នកជិតខាងបានឃើញមានផ្សែងលាយលំអណ្តាតភ្លើងឆេះចេញមកពីក្នុង ភ្លាមនោះគាត់បានរត់ទៅយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបានដោយសារមានផ្សែងច្រើន លាយលំនឹងអណ្តាតភ្លើងឆាបឆេះសន្ធោសន្ធៅទៅហើយ ភ្លាមៗគាត់ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចជំនាញអគ្គិភ័យ ដើម្បីមកជួយអន្តរាគមន៍អោយទាន់ពេលវេលា ជៀសវាងបង្កការរាលដាលបន្ត។ ​ដោយ​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​តាម​លេខ​បន្ទាន់​១២៩៦ របស់​កងរាជអាវុធហត្ថ​ខេត្ត​ថា មាន​ករណី​អគ្គិភ័យ​ឆេះ​ហាង​លក់​ពូក​ក៏​ចេញរថយន្តពន្លត់អគ្គិភ័យ​អន្តរាគមន៍​ភ្លាម​ៗ។

ម្ចាស់ទីតាំងមានឈ្មោះ យឈ្មោះ នាក់ គា​រ៉ា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ លក់ដូរ (លក់​ពូក​-​ខ្នើយ)និង​លក់​បាយ ស្ថិត​នៅ​ភូមិ ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប។

ក្នុងរង្វង់ប្រតិបត្តិការនេះសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​៣​គ្រឿង រថយន្ត​ពន្លត់​អគ្គិភ័យ​ផ្សារ​ចាស់​១​គ្រឿង​ និង​កងរាជអាវុធហត្ថ ទើបគ្រប់គ្រងអោយរលត់ទៅវិញទាំងស្រុងដោយមិនរាលដាលបន្តទៀត។ ករណី​អគ្គិភ័យ​ខូចខាត​​ផ្ទះ​ទទឹង​១៣​ម៉ែត្រ បណ្ដោយ​២៥​ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី ឆេះ​អស់ទាំង​ស្រុង ម៉ូតូ​១​គ្រឿង​ម៉ាក​ឌ្រី​ម​សង់​ស៊េរី​ឆ្នាំ​២០១៨ ពូក​ចំនួន​៩០០ និង​កម្រាល​ចំនូ​ន​៧០ ម៉ាស៊ីនត្រជាក់​២​គ្រឿង ប្រាក់​រៀល​៥០​លាន​រៀល ចង្ក្រាន​ហ្កា​ស​១០​ឈុត អង្ករ​១០​បាវ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ទៀត។

ចំពោះមូលហេតុ​​អគ្គិភ័យ​នេះ គឺ​បណ្ដាល​មកពី​ទុ​ស្សេ​ចរន្ត​ភ្លើង​ធ្លាក់​ផ្កាភ្លើង​មក​លើ​ពូក ​បណ្ដាល​ឲ្យ​ឆាបឆេះ​តែ​ម្ដង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម