Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ​បានបំផ្លាញ​ទីតាំង​កោះយោធាអុីរ៉ង់​​ និងព្រមានថាវិស័យ​ថាមពល​អាច​ជាគោលដៅ​បន្ទាប់​

បានផុស

នៅ

ប្រធានាធិប​តីសហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ បាននិយាយថា. អាមេរិក​បានបំផ្លាញ​ទីតាំង​យោធាប្រទេស​អុីរ៉ង់ ​នៅ​លើកោះដ៏សំខាន់​មួយ​សម្រាប់​បណ្តាញ​ប្រេង ព្រម​ទាំង​ព្រមានថា ហេដ្ឋារចនាសម្ព័ន្ធ​ប្រេង​ប្រទេស​នេះ​អាច​ជា​គោល​ដៅ​បន្ទាប់ ប្រសិន​បើ​អុីរ៉ង់​បន្តជ្រៀតជ្រែក​កប៉ាល់​ដឹក​ប្រេង​​ឆ្លង​​កាត់ច្រក​សមុទ្រ Hormuz។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ រូបភាព៖​ Reuters

លោក ត្រាំ បានថ្លែងថា៖ «កង​កម្លាំងសហរដ្ឋអាមេរិកកាល​ពីថ្ងៃ​សុក្រ​ បាន​បំផ្លាញគោល​ដៅ​​លើកោះ​ Kharg របស់​អុីរ៉ង់ហើយ វា​​ជាទីតាំងស្ថានីយប្រេងដ៏​សំខាន់​ ដើម្បី​ដោះ​ស្រាយ​ការ​នាំ​ចេញ​ប្រេងរបស់​​ប្រទេស​នេះ​»។ នេះ​បើយោងតាម​ភ្នាក់​ងារ​ AP ផ្សាយ​ថ្ងៃសៅរ៍ ទី​១៤ ខែមីនា ឆ្នាំ​២០២៦ ។

ចំណែក​ប្រធានសភាអុីរ៉ង់ព្រមានថា ការវាយប្រហារបែបនេះ​នឹង​បង្ក​ឱ្យ​មាន​ការសងសឹក​កម្រិតថ្មីមួយទៀត​។

ទន្ទឹមនឹងនេះ មន្ត្រី​អាមេរិកម្នាក់និយាយថា កងកម្លាំង​ជើង​ចំនួន ​២៥០០ និង​កងនាវិក ២៥០០នាក់​បន្ថែមទៀត ព្រម​ទាំង​នាវា​ចម្បាំង​ មួយ​គ្រឿង​កំពុងបញ្ជូន​ទៅ​មជ្ឈិមបូព៌ាទៅ​ក្នុង​សង្គ្រាម​ជាមួយ​សាធារណ​រដ្ឋ​អុីរ៉ង់​។

គួរ​បញ្ជាក់​ថា ​អុីរ៉ង់នៅ​តែ​បន្ត​បើកការវាយប្រហារដោយ​មីស៊ីល និងដ្រូន​កាន់​តែ​ខ្លាំង​លើអុីស្រាអែល និង​រដ្ឋឈូងសមុទ្រ​ជិត​ខាង។

មិនត្រឹមតែប៉ុណ្ណោះ​ អុីរ៉ង់ ​បានបិទ​ច្រក​សមុទ្រ Hormuz ទៀត​ផង​ បើទោះ​បីជាយន្តហោះ​ចម្បាំង​អាមេ​រិក​ និង​អុីស្រាអែលបាន​វាយប្រហារគោលដៅ​យោធា និងគោលដៅ​ផ្សេងទៀត​នៅទូទាំងប្រទេសអុីរ៉ង់​ក៏ដោយ៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម