Connect with us

ជីវិតកម្សាន្ដ

ទេព បូព្រឹក្ស គ្រោងថតបទ “ស្បៃខ្មែរ” នៅប្រាសាទអង្គរវត្ត និងស្នើសាធារណជនពាក់ស្បៃខ្មែរថតជុំគ្នា

បានផុស

នៅ

តារាចម្រៀងពេញនិយម ទេព បូព្រឹក្ស នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ បានប្រកាសថា បទចម្រៀងថ្មីដែលកំពុងត្រៀមនឹងចេញ មានចំណងជើង “ស្បៃខ្មែរ” សម្រាប់ MV ហើយការថតវីដេអូត្រូវប្រព្រឹត្តនៅមុខប្រាសាទអង្គរវត្ត ខណៈព្រឹត្តិការណ៍នេះ ផ្តល់ឱកាសសម្រាប់សាធារណជនខ្មែរចូលរួមបង្ហាញស្បៃខ្មែរ តាមរយៈ MV បទនេះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលដែលកម្ពុជាកំពុងស្នើសុំដាក់បញ្ចូលឈុតមង្គលការ (ឈុតស្បៃខ្មែរ) ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់ UNESCO អ្នកនាង ទេព បូព្រឹក្ស បានចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយ “ស្បៃខ្មែរ” ដោយអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ រួមគ្នាថែរក្សា និងបន្តលើកតម្លៃអត្តសញ្ញាណវប្បធម៌ជាតិឱ្យបានគង់វង្ស។

តួយ៉ាង ក្នុងឆន្ទៈចូលរួមផ្សព្វផ្សាយ និងលើកតម្កើងតម្លៃវប្បធម៌ជាតិយ៉ាងមុតមាំរបស់ខ្លួន អ្នកនាង ទេព បូព្រឹក្ស បានផ្តួចផ្តើមផលិតវីដេអូចម្រៀងមួយបទ ចំណងជើង “ស្បៃខ្មែរ” ដោយបានអញ្ជើញសាធារណជនចូលរួមពាក់ស្បៃខ្មែរដើម្បីថតរួមគ្នានៅមុខប្រាសាទអង្គរវត្តថែមទៀត។

សាធារណជនមើលឃើញថា នេះជាឱកាសដ៏សំខាន់មួយសម្រាប់ការលើកកម្ពស់វប្បធម៌ និងសិល្បៈខ្មែរ តាមរយៈ MV បែបថ្មី ក្នុងន័យថែរក្សាមរតកជាតិដែលត្រូវបានគេគោរព និងចងក្រងជាកម្មសិទ្ធិរបស់ខ្មែរតាំងពីយូរលង់មកហើយ។ លើសពីនេះ គឺលើកស្ទួយការយល់ដឹង និងបង្ហាញពីអត្តសញ្ញាណជាតិកម្ពុជាទៅកាន់ពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម