Connect with us

ព័ត៌មានអន្ដរជាតិ

សភាក្រិក​អនុម័ត​ទិញ​ប្រព័ន្ធ​ការពារដែន​អាកាស​ ​ពី​អ៊ីស្រាអែល ​និង​ធ្វើទំនើបកម្ម​​កងទ័ពអាកាស​​

បានផុស

នៅ

គណៈ​កម្មា​ធិការសភា​ក្រិក​បានអនុម័ត​​គម្រោង​ទិញ​ប្រព័ន្ធ​ការពារដែន​អាកាសច្រើន​ស្រទាប់​និងដ្រូន​​​ពី​ប្រទេស​អ៊ីស្រាអែល​ មានតម្លៃ​​ជាង​៣ប៊ីលាន​ដុល្លារ​ រួម​ទាំង​យន្ត​ហោះ​ចម្បាំង F-១៦ ចំនួន៣៨​គ្រឿង ដោយ​តម្លៃ​សរុប​​ប្រមាណ​ជាង ៤.៦​ប៊ីលានដុល្លារ។ នេះ​បើ​តាម​ប្រភពពីរ​​ប្រាប់​ភ្នាក់​ងារ​រ៉យ​ទ័រកាល​ពី​ថ្ងៃ​ចន្ទ ទី​១៦ ខែមីនា ឆ្នាំ​២០២៦​។

ក្រិក​កំពុងចរចាជាមួយអ៊ី​ស្រាអែល ដើម្បី​ផ្តល់​ផ្នែក​ធំ​នៃ​ប្រព័ន្ធ​មីស៊ីល​សម្រាប់​ការពារ​ផ្នែក​លើ​អាកាស​​ ឬហៅថា «Achilles Shield» មាន​តម្លៃ​ប៉ាន់​ស្មាន​ជាង​ ៣ប៊ីលាន​ដុល្លា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
យន្តហោះចម្បាំងF-១៦ របស់ប្រទេសក្រិក។ រូបភាព៖ Reuters

ប្រភព​ព័ត៌មានជាន់ខ្ពស់​មួយរូប​និយាយ​ថា​៖ «គណៈ​កម្មា​ធិការ​សភា​បាន​អនុម័តគម្រោង​នេះ និង​​ការ​ធ្វើ​យ៉ាង​ណា​ឱ្យ​យន្តហោះចម្បាំង F-១៦ កាន់​តែមាន​ភាព​​ប្រសើរ​ឡើង​»។ តាមសេចក្តីរាយការណ៍​ ​សម័យ​ប្រជុំ​របស់​គណៈកម្មការ​សភា​បាន​​ធ្វើឡើង​ដោយសម្ងាត់​បំផុត​។

ប្រទេស​ក្រិកមានគម្រោងទិញ​យន្តហោះចម្បាំង F-១៦ Block-៥០ ចំនួន​៣៨គ្រឿង​បន្ថែមទៀត ដែល​មានអាយុកាលតាំង​ពីទសវត្សរ៍ឆ្នាំ១៩៩០ ទៅ​ជាកំណែ​ទម្រង់​បែប​ទំនើប «Viper» ក្នុង​តម្លៃជាង​មួយប៊ីលាន​ដុល្លា​។  

​យន្តហោះ​ចម្បាំង​ F-16C Block 50 គឺជាយន្តហោះចម្បាំងពហុមុខងារកម្រិតខ្ពស់ ដែលត្រូវបានអភិវឌ្ឍន៍បន្តពីស៊េរី F-16 មុនៗ ដោយបំពាក់ម៉ាស៊ីន F110-GE-129 ដ៏ខ្លាំងក្លា។ វាមានសមត្ថភាពខ្ពស់ក្នុងការប្រយុទ្ធតាមអាកាស និងការវាយប្រហារលើដី ដោយប្រើរ៉ាដាថ្មី និងអាវុធទំនើបៗដូចជាមីស៊ីល AGM-65D Maverick, គ្រាប់បែកនាំផ្លូវឡាស៊ែរ GBU-12/24 និងកញ្ចប់កំណត់គោលដៅ LITENING។​​

យ៉ាង​ណា​ ប្រទេសក្រិកមាន​កងនាវាយន្តហោះ F-១៦ ជាង​១៥០គ្រឿង និង​បាន​​ធ្វើ​ឱ្យ​មាន​ភាព​ទំនើប​ជាង​ ៤០គ្រឿងផង​ដែរ​។

រដ្ឋាភិបាលក្រិក បាន​និយាយថា ខ្លួនមានគម្រោងចំណាយ​សរុប​ប្រហែល ​៣២ប៊ីលាន​លា​ន​ដុល្លារ នៅឆ្នាំ២០៣៦ ដើម្បី​ធ្វើ​​ទំនើបកម្មកងកម្លាំង​ប្រដាប់​អាវុធរបស់ខ្លួន ខណៈ​ប្រទេស​នេះ​ងើបចេញ​ពី​វិបត្តិបំណុលឆ្នាំ ​២០០៩-២០១៨ និង​ព្យាយាម​​រក្សាល្បឿន​ជាមួយ​គូប្រជែង​ប្រវត្តិ​សាស្ត្រ​របស់ខ្លួន​ គឺប្រទេសតួក​គី។

ការទិញថ្មីនេះក៏ត្រូវការការអនុម័តពី​ស្ថាប័នធ្វើការសម្រេចចិត្ត​កំពូល​របស់ប្រទេស​លើកិច្ចការការបរទេស និងការពារជាតិ គឺ​ KYSEA ផង​ដែរ។

គណៈ​កម្មាធិការ​នៅថ្ងៃចន្ទបានផ្តល់សញ្ញាភ្លើងខៀវ សម្រាប់ការធ្វើទំនើប​កម្ម​លើ​នាវា​ចម្បាំង MEKO-២០០ ចាស់​ចំនួន ​៤គ្រឿង និង​កិច្ចព្រមព្រៀង​ថែទាំ​សម្រាប់យន្តហោះដឹកជញ្ជូនយោធា C២៩J ផង​ដែរ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម