ព័ត៌មានជាតិ
កម្ពុជា-កាណាដា បន្តពង្រីកកិច្ចសហប្រតិបត្តិការ និងការវិនិយោគ
នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។

ក្នុងជំនួបនេះ លោកបានគូសរំលេចអំពីទំនាក់ទំនងល្អប្រសើររវាងកម្ពុជា និងកាណាដា ចាប់តាំងពីឆ្នាំ១៩៥៣ ព្រមទាំងបានស្វាគមន៍ការបើកដំណើរការឡើងវិញនៃស្ថានទូតកាណាដា ដែលជាសញ្ញាវិជ្ជមានសម្រាប់ការពង្រឹងទំនាក់ទំនង និងកិច្ចសហការរវាងប្រទេសទាំងពីរ។

លោកក៏បានបញ្ជាក់ពីគោលនយោបាយការបរទេសរបស់កម្ពុជា ដែលផ្អែកលើពហុភាគីនិយម និងច្បាប់អន្តរជាតិ ព្រមទាំងការខិតខំកែលម្អអភិបាលកិច្ច និងបរិយាកាសវិនិយោគ ដើម្បីទាក់ទាញវិនិយោគិនបរទេសបន្ថែម។ ជាមួយគ្នានេះ លោកបានលើកទឹកចិត្តឱ្យកាណាដាបន្តពង្រីកការវិនិយោគ ជាពិសេសក្នុងវិស័យអាទិភាព។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតកាណាដា បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដែលបង្កើតឱកាសល្អសម្រាប់ពាណិជ្ជកម្ម និងវិនិយោគ។

ភាគីទាំងពីរ ក៏បានពិភាក្សាពាក់ព័ន្ធនឹងការកែទម្រង់ច្បាប់ ការកសាងសមត្ថភាពមន្ត្រី និងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ ភាគីកម្ពុជា បានបញ្ជាក់ពីការខិតខំយ៉ាងខ្លាំងក្នុងការបង្ក្រាបបញ្ហានេះ ដើម្បីការពារបរិយាកាសវិនិយោគ និងកេរ្តិ៍ឈ្មោះប្រទេស។

នៅចុងបញ្ចប់ ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ ខណៈកិច្ចប្រជុំកំពូល Francophonie ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានរំពឹងថានឹងជួយលើកកម្ពស់ទំនាក់ទំនងទ្វេភាគីបន្ថែមទៀត៕







-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


