កីឡា
អតីតអ្នកប្រដាល់ សូដា សូសែន៖ ចិត្តចេះតែនៅស្ដាយប្រដាល់ ប៉ុន្តែធ្វើម៉េចបើឈឺដៃទៅហើយ
អតីតអ្នកប្រដាល់គុនខ្មែរ សូដា សូសែន ថាចិត្តនៅតែស្រឡាញ់ និងចង់ប្រឡូកក្នុងវិស័យកីឡាមួយនេះដដែល ប៉ុន្តែបញ្ហាដៃឈឺនេះត្រូវបង្ខំឲ្យរូបគេដើរចេញ។

កីឡាករ សូដា សូសែន
សូដា សូសែមន បានឲ្យដឹងថា បើនិយាយពីចិត្តគឺនៅតែស្រឡាញ់ និងចង់ឡើងប្រកួតប្រដាល់ដដែលបើទោះជាចាក់ចេញបានប្រហែល ៦ខែយ៉ាងនេះក្ដី។ អនាគតត្រូវបន្តអាជីពប្រដាល់នេះទៀត ឬយ៉ាងណានោះរូបគេមិនទាន់ប្រាកដនោះឡើយ។ ប្រសិនបើរបួសដៃនេះជាសៈស្បើយវិញនោះអាចនឹងវិលត្រឡប់មកកាន់ប្រដាល់វិញផងដែរ ប៉ុន្តែបើនៅតែឈឺនោះប្រហែលឈប់រហូតហើយ។
កូនសិស្សលោក ផាត សូដា ខាងលើបន្ថែមទៀតថា រូបគេត្រូវតែមានអាជីពមួយច្បាស់លាស់បន្ទាប់ពីជួបបញ្ហាដៃបែបនេះ។ ដូច្នេះហើយទើបខ្លួនបង់លុយចូលរៀនកាត់សក់នេះតែម្ដងដោយមានការផ្ដល់យោបល់ និងជួយពីបងប្រុស។

បញ្ជាក់ដែរថា សូដា សូសែន ជាកូនសិស្សលោក ផាត សូដា នៃក្លឹបប្រដាល់គុនខ្មែរស៊ុបពើហ្វៃ។ រូបគេធ្លាប់ឈ្នះខ្សែក្រវាត់ និងកំពុងមានកេរ្តិ៍ឈ្មោះល្បីផងដែរកន្លងទៅនេះ។ ប៉ុន្តែឥលូវរូបគេបានផ្អាកពីវិស័យប្រដាល់នេះប្រហែលកន្លះឆ្នាំមកហើយដោយសារបញ្ហារបួសធ្លាក់ស្មាអំឡុងការប្រកួត៕


សូដា សូសែន
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


