Connect with us

ព័ត៌មានជាតិ

មន្ទីរ សាធារណការខេត្តព្រះវិហារស្រោចកៅស៊ូបន្ថែមពីលើ(Reseal) ដើម្បីបន្តអាយុកាលផ្លូវជាតិលេខ៩

បានផុស

នៅ

ក្រុមការងារ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារនៅថ្ងៃទី១៨ខែមីនាឆ្នាំ២០២៦នេះបានធ្វើសកម្មភាពស្រោចកៅស៊ូបន្ថែមពីលើ(Reseal) ដើម្បីបន្តអាយុកាលរបស់ផ្លូវលើផ្លូវជាតិលេខ៩ក្នុង ភូមិសាស្ត្រស្រុកឆែប។ ការងារនេះមានគោលដៅ បង្កើនល្បឿននិងសុវត្ថិភាពដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានមន្ទីរ សាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី បានឱ្យដឹងថា៖ក្រុមការងារ បានអនុវត្តការស្រោចកៅស៊ូ បន្ថែមពីលើ(Reseal) នៅលើកំណាត់ផ្លូវជាតិលេខ៩ត្រង់ចន្លោះគីឡូម៉ែត្រ គម ៥៣៥+២៧០ ដល់គម ៥៣៩+២៧០។ ការងារ នេះជាផ្នែកមួយនៃផែនការថែទាំខួប ដើម្បីធានាថា ផ្លូវ នៅតែមានគុណភាពល្អ និងអាចប្រើប្រាស់បាន យូរអង្វែង។

ដោយបានមើលឃើញពីការយកចិត្តទុកដាក់ពីមន្ទីរ សាធារណការ និង ដឹកជញ្ជូនខេត្តព្រះវិហារបានធ្វើការជួសជុលកែលម្អរផ្លូវក្នុងខេត្តកន្លងមកនិងបច្ចុបុបន្នជាបន្តបន្ទាប់ឥតឈប់ឈរនេះធ្វើឱ្យប្រជាពលរដ្ឋដែលឆ្លងកាត់បានសម្ដែងនូវការកោតសរសើរដល់លោកប្រធានមន្ទីរដែលដឹកនាំការងារជួសជុលផ្លូវបានស្អាតមានគុណភាពនិងមានសោភណ្ឌភាពថែមទៀតពិសេសនោះការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលលឿន៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម