Connect with us

សេដ្ឋកិច្ច

​តម្លៃ​មាស​ធ្លាក់​ចុះក្រោម ​៦ ​ពាន់ដុល្លារ ​មួយ​តម្លឹង

បានផុស

នៅ

តម្លៃ​ហាង​ឆេង​មាស​បាន​ធ្លាក់​ចុះក្រោម ​៦ ​ពាន់ដុល្លារ​ ក្នុង​មួយ​តម្លឹង​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ដោយ​សារវិនិយោគិនធំៗ មួយចំនួនបានដកប្រាក់ទៅវិនិយោគលើប្រេង បន្ទាប់ពីសហរដ្ឋអាមេរិក ​និង​អ៊ីស្រាអែល ​បើកការវាយប្រហារទៅលើអ៊ីរ៉ង់ ​ដែលនាំឱ្យអ៊ីរ៉ង់រឹតត្បិតការដឹកជញ្ជូនប្រេង​តាមច្រក​សមុទ្រ​ហូមូស្ស។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សា​យោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ​បានឱ្យ​ដឹង​ថា ​តម្លៃមាសធ្លាក់ចុះ ​ពាក់ព័ន្ធនឹងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ជុំវិញការរឹតត្បិតច្រកសមុទ្រហូមូស្ស ​ហើយមានការលកភាគហ៊ុនជាច្រើន ​ដើម្បីយកប្រាក់ដុល្លារ ហើយយកទៅវិនិយោគលើប្រេង។

​លោក ឡុង ​សំណាង ​យល់ឃើញថា​៖ ​«ប្រសិនបើប្រេងនៅតែជាកត្តាចម្បង ​តម្លៃហាងឆេងមាស ​នឹង​បន្តធ្លាក់ចុះ​ទៀត ​ដោយ​សារអ្នកវិនិយោគ​ចាប់យក​ឱកាស​លើហាងឆេងប្រេង​ ប៉ុន្តែ​ក្នុង​ដំណាក់​កាល​មួយទៀត ​មាស​នឹង​ត្រឡប់​ហក់​ឡើង​ទៅវិញ​ដោយសារ​តែវិបត្តិសេដ្ឋកិច្ច​អត់ល្អ»។

​គិត​ត្រឹមម៉ោង ១១ ព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦ ​តម្លៃហាងឆេង​មាសអន្តរជាតិ​បានធ្លាក់ចុះដល់ ​៤៨៤៨ ក្នុង​មួយអោន ​ស្មើនឹង ​៥៨៤០ ដុល្លារ ​ក្នុង​មួយតម្លឹងនៅកម្ពុជា។​ សម្រាប់ហាងឆេងមាស នៅតាមបណ្ដាហាងនានា ក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៥៩៦ ដុល្លារ​ ក្នុងមួយជី៕​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម