Connect with us

ព័ត៌មានជាតិ

លោក ប្រាក់ សុខុន ជួបអនុរដ្ឋមន្ត្រីការបរទេសប្រេស៊ីល ដោយជជែកពីការរឹតចំណងទាក់ទងកម្ពុជា-ប្រេស៊ីល

បានផុស

នៅ

នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស បានទទួលជួបជាមួយលោកស្រី Susan Kleebank អនុរដ្ឋមន្រ្តីការបរទេសប្រេស៊ីល ទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិក ដោយភាគីទាំងពីរផ្ដោតការពិភាក្សាលើការរឹតចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ប្រេស៊ីល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី Susan Kleebank បានបង្ហាញការពេញចិត្តចំពោះវឌ្ឍនភាពជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីកម្ពុជា និងប្រេស៊ីល ព្រមទាំងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យដែលផ្តល់ផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ ជាអាទិ៍ វិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ បរិស្ថាន និងកសិកម្ម ជាដើម។

នៅក្នុងជំនួបនោះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមនៃប្រទេសទាំងពីរ ខណៈការវិវត្តន៍ថ្មីៗពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ក៏បានលើកមកជជែក។​ ប៉ុន្តែខ្លឹមសារលម្អិតពុំទាន់មានការទម្លាយឱ្យនៅឡើយទេ។

គួរឱ្យដឹងថា វត្តមានរបស់លោកស្រីអនុរដ្ឋមន្រ្តីការបរទេសប្រេស៊ីល Susan Kleebank នៅកម្ពុជាពេលនេះ គឺដើម្បីអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសកម្ពុជា-ប្រេស៊ីល នៅរាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម