Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ព្រែកថ្មី ចុះឈូសបង្ហាប់ដី ផ្លូវលំខ្សែទី៣ ក្នុងភូមិកោះក្របី ប្រវែងជាង ១០០០ម៉ែត្រ ជូនប្រជាពលរដ្ឋ

បានផុស

នៅ

រដ្ឋបាលសង្កាត់ព្រែកថ្មី បន្តការចុះបង្ហាប់ដី ផ្លូវលំខ្សែទី៣ ប្រវែង ១៨០០ម៉ែត្រ ជូនពលរដ្ឋឡើងវិញ លែងអោយជួបការលំបាកបនកតទៅមុខទៀត។ កំណាត់ផ្លូវលំមួយខ្សែប្រវែងជាង ១០០០ ម៉ែត្រ នៅចំណុចក្រោយវត្តកោះក្របី ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ី ជាប្រជាពលរដ្ឋលើកឡើងថា ផ្លូវមួយខ្សែនេះ ទើបតែលំបាកនោះទេ ព្រោះអាជ្ញាធរបានចុះមកស្តារប្រឡាយឡើងវិញ សម្រាប់ជួយសម្រួលការជន់លិច ទើបបន្សល់នូវកម្ទេចដី បង្កអោយប៉ះពាល់ផ្លូវមួយផ្នែកធំ ។ ពលរដ្ឋបន្តថា សូមអរគុណដល់អាជ្ញាធរ ដែលយកចិត្តទុកដាក់ ក្នុងការដាក់គ្រឿងចាក់ឈូសដី បង្ហាប់អោយរាបស្មើឡើងវិញ សម្រួលរាល់ការរស់នៅ និងអ្នកធ្វើដំណើរ លែងជួបការលំបាកបន្តទៅទៀត។

លោកស្រី វ៉ា សុរិន ចៅសង្កាត់ព្រែកថ្មី បានប្រាប់មកក្រុមការងារកម្ពុជាថ្មី ថា ដោយអាជ្ញាធរកន្លងមក ចំណុចផ្លូវខាងលើនេះ ព្រោះតែពេលកន្លងទៅអាជ្ញាធរធ្វើការស្តារប្រឡាយទើបបន្សល់នូវ កម្ទេចដី ជាច្រើនកន្លែង និងធ្វើអោយប៉ះពាល់ផ្លូវមួយផ្នែកធំ បង្កការលំបាកដល់ពលរដ្ឋរស់នៅ និងធ្វើដំណើរ។

លោកស្រី បន្តថា អាជ្ញាធរបាន អោយគ្រឿងចាក់ ចុះមកកាយដី និងកិនបង្ហាប់ឡើងវិញ ដែលផ្លូវខាងលើមានប្រវែង ១៨០០ម៉ែត្រ ដើម្បីសម្រួលរាល់ទុកលំបាកដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ខាងលើឡើងវិញផងដែរ។

ជាមួយគ្នានោះ លោកស្រី វ៉ា សុរិន ចៅសង្កាត់ព្រែកថ្មី បានធ្វើការសូមអធ្យាស្រ័យ និងសុំការយោគយល់ពីប្រជាពលរដ្ឋ នាពេលកន្លង ដែលបង្កអោយពលរដ្ឋជួបការលំបាក ហើយអាជ្ញាធរក៏ សំណូមពរដល់ពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មី ត្រូវបន្តជួយថែរក្សាផ្លូវមួយខ្សែនេះទាំងអស់ ដើម្បីអោយប្រើប្រាស់បានរយៈយូរអង្វែង៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម