Connect with us

កីឡា

Messi បំបែកកំណត់ត្រា Ronaldo ក្លាយជាកីឡាកររកបាន ៩០០ គ្រាប់លឿនបំផុត

បានផុស

នៅ

ខ្សែប្រយុទ្ធរបស់ក្រុម Inter Miami កីឡាករ Lionel Messi បានបំបែកកំណត់ត្រាគូប្រជែង Cristiano Ronaldo ក្លាយជាកីឡាកររកបានគ្រាប់បាល់បានចំនួន ៩០០ គ្រាប់លឿនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Leo Messi បានសម្រេចគ្រាប់បាល់ទី ៩០០ គ្រាប់នៅក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីស៊ុត ១ គ្រាប់ នៅក្នុងការប្រកួតក្រុម Inter Miami ស្មើគ្នា ១-១ ទល់នឹងក្រុម Nashville នៃពាន Concacaf Champion Cup នាព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ១៩ ខែ មីនា ឆ្នាំ ២០២៦ នេះ។

ទោះបីជាយ៉ាងណា ក្រុម Inter Miami បានធ្លាក់ចេញពីពាន Concacaf Champion Cup ត្រឹមវគ្គ ១៦ ក្រុមនេះហើយ ទោះការប្រកួតទាំង ២ ជើងសរុបលទ្ធផលស្មើគ្នា ១-១ ក៏ដោយ ដោយសារច្បាប់ប្រកួត ត្រូវបានគេគិតលើគ្រាប់បាល់ចំណេញក្រៅដី។

ងាកមកកាន់ Leo Messi វិញ គឺបានបំបែកកំណត់ត្រា Ronaldo ក្លាយជាកីឡាកររកបាន ៩០០ គ្រាប់លឿនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដោយចាយការប្រកួតចំនួន ១១៤២ ប្រកួត។ ចំណែក Ronaldo បានសម្រេចគ្រាប់បាល់ទី ៩០០ គ្រាប់នៅឆ្នាំ ២០២៤ ដោយពេលនោះចាយការប្រកួតចំនួន ១២៣៨ ប្រកួត។ ដូច្នេះមានន័យ ថា Messi ធ្វើបានលឿនជាង Ronaldo ចំនួន ៩៦ ប្រកួត។

ជាមួយគ្នានេះ Messi ក៏រកបាន ៩០០ គ្រាប់ក្នុងអាយុតិចជាង Ronaldo ផងដែរ ដោយបច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន មានវ័យ ៣៨ ឆ្នាំ។ ចំណែក Ronaldo រកបាន ៩០០ គ្រាប់នៅឆ្នាំ ២០២៤ នៅពេលមានអាយុ ៣៩ ឆ្នាំ។

គួរបញ្ជាក់ផងដែរ ថា បច្ចុប្បន្នមានតែ Messi និង Ronaldo ប៉ុណ្ណោះ ដែលរកបានគ្រាប់បាល់បានដល់ ៩០០ គ្រាប់។ Ronaldo រកបានគ្រាប់បាល់លើស ៩០០ គ្រាប់ហើយ ដោយបច្ចុប្បន្នមាន ៩៦៥ គ្រាប់ ដែលជាចំនួនគ្រាប់បាល់ច្រើនជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្របាល់ទាត់៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ ONE Football

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម