Connect with us

ព័ត៌មានជាតិ

CMAC បញ្ជាក់ករណីផ្ទុះគ្រាប់បែកចង្កោមនៅបន្ទាយមានជ័យ បណ្តាលឱ្យមនុស្សស្លាប់ និងរបួសធ្ងន់

បានផុស

នៅ

លោក ហេង រត អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បញ្ជាក់ពីហេតុការណ៍គ្រោះថ្នាក់ធ្ងន់ធ្ងរមួយ បណ្តាលមកពីការផ្ទុះសំណល់គ្រាប់បែកចង្កោមដែលនៅសល់ពីសង្គ្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ គ្រោះថ្នាក់នេះបានបណ្តាលឱ្យបុរសអាយុ៤២ឆ្នាំម្នាក់បាត់បង់ជីវិត ខណៈបុរសអាយុ៤៧ឆ្នាំម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍នេះកើតឡើងនៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោក ហេង រត បានឱ្យដឹងថា ផ្អែកលើវត្ថុតាងនៅកន្លែងកើតហេតុ គ្រាប់បែកដែលផ្ទុះគឺជាកូនគ្រាប់បែកចង្កោមប្រភេទ M46 នៃគ្រាប់ផ្លោង ១៥៥ មម (NR269) ដែលជាសំណល់គ្រាប់មិនទាន់ផ្ទុះពីអតីតសង្គ្រាម។

ក្នុងសារនោះ លោកក៏បានសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់ជីវិត និងជូនពរឱ្យអ្នករងរបួសឆាប់ជាសះស្បើយវិញ។

ជាមួយគ្នានេះ អគ្គនាយក CMAC បានព្រមានថា សំណល់យុទ្ធភណ្ឌសង្គ្រាមនៅតែបន្តគំរាមកំហែងដល់សុខសន្តិភាព សុវត្ថិភាពជីវិត និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។ ដូច្នេះ លោកអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ជៀសវាងប៉ះពាល់ ឬចូលទៅក្បែរ គ្រាប់មិនទាន់ផ្ទុះ និងវត្ថុសង្ស័យផ្សេងៗ។

អាជ្ញាធរក៏បានណែនាំឱ្យប្រជាពលរដ្ឋជូនដំណឹងភ្លាមៗទៅកាន់អង្គភាព CMAC ឬអាជ្ញាធរមូលដ្ឋាន ប្រសិនបើប្រទះឃើញវត្ថុសង្ស័យ ដើម្បីទទួលបានការចាត់ចែងយ៉ាងមានសុវត្ថិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម