Connect with us

ព័ត៌មានជាតិ

ក្រសួងការបរទេសកម្ពុជាបញ្ជ្រាបការយល់ដឹងពីអាស៊ានដល់និស្សិតសកលវិទ្យាល័យ  

បានផុស

នៅ

ក្រសួងការបរទេស បានរៀបចំសិក្ខាសាលាក្នុងការលើកកម្ពស់ការយល់ដឹងអំពីអាស៊ានដល់និស្សិតសកលវិទ្យាល័យ។ សិក្ខាសាលានេះត្រូវបានបើកជាផ្លូវការកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដោយលោកស្រី នេត ធីតាវិឈុណា អនុរដ្ឋលេខាធិការក្រសួងការបរទេស នៅសណ្ឋាគារភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលានេះ ក្រោមកិច្ចសហការរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ដោយមានការចូលរួមពីនិស្សិតប្រមាណ១០០នាក់ មកពីសកលវិទ្យាល័យនានានៅរាជធានីភ្នំពេញ។

បើតាមក្រសួងការបរទេស សិក្ខាសាលានេះ មានគោលបំណងពង្រឹង និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីអាស៊ាន ជាពិសេសក្នុងចំណោមនិស្សិតកម្ពុជាដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញដំណើរការកសាងសហគមន៍អាស៊ាន។

សិក្ខាសាលាខាងលើ គឺមានការចូលរួមផ្តល់បទបង្ហាញដោយលោក យៀប សំណាង អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស ទៅលើប្រធានបទដែលពាក់ព័ន្ធនឹងការកសាងសហគមន៍អាស៊ាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម