ជីវិតកម្សាន្ដ
តារាចម្រៀងស្រី ២ដួង បង្ហាញគ្រប់រសជាតិនៃអារម្មណ៍មិត្តភាព តាមរយៈចម្រៀងរួមគ្នា បទ «មិត្តតជាតិ»
តារាចម្រៀង ពេជ្រ សូលីកា និងតារាចម្រៀង ទេព បូព្រឹក្ស បានចេញបទចម្រៀងរួមគ្នាថ្មីមួយចំណងជើង «មិត្តតជាតិ» ដែលបង្ហាញអារម្មណ៍មិត្តភាពរវាងគ្នាដ៏ជ្រាលជ្រៅ ដែលមានគ្រប់រសជាតិនៃអារម្មណ៍មិត្តភាពរបស់ខ្លួន ខណៈមួយបទនេះ ក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រតារាចម្រៀងស្រីទាំងពីរដួងផងដែរ។

តាមរយៈបទចម្រៀងដ៏មានន័យដែលជាការច្រៀងរួមគ្នានេះ បានបង្ហាញពីអារម្មណ៍មិត្តភាពដ៏ជ្រាលជ្រៅរវាងតារាចម្រៀង ពេជ្រ សូលីកា និងតារាចម្រៀង ទេព បូព្រឹក្ស ដែលមានគ្រប់រសជាតិ ទាំងសំណើចក្អាកក្អាយ សោកសៅ និងក្តីស្រលាញ់កាន់តែជ្រាលជ្រៅឱ្យគ្នា។
ក្នុងសំណេរនៃបទចម្រៀងនេះ បង្ហាញថា ក្នុងទំនាក់ទំនងនៃមិត្តភាព ទោះឈ្លោះគ្នារាប់ភ្លេចដងតែមិនអាចបែកគ្នា ពេលខ្លះក៏យំ ពេលខ្លះក៏សើច ពេលខ្លះក៏ខឹង ហើយពេលខ្លះក៏មិនយល់ពីគ្នា ខណៈទោះពេលខ្លះស្អប់ តែចុងក្រោយក្តីស្រលាញ់និងមិត្តភាពពិតប្រាកដមិនអាចចោលគ្នាបានឡើយ។
គួររំលឹកថា កន្លងមក អ្នកទាំងពីរធ្លាប់បានទម្លាយរឿងរ៉ាវអន់ចិត្ត និងការឈឺចាប់គ្នារៀងខ្លួន រហូតដល់លែងរាប់រកគ្នា ប៉ុន្តែក្រោយពេលសាងគ្រួសារ និងមានបុណ្យរៀងខ្លួន អ្នកទាំងពីរក៏ងាកមកថ្នមថែមិត្តភាពជាថ្មី និងតែងគាំទ្រគ្នាគ្រប់កាលៈទេសៈ។
តួយ៉ាង តាមរយៈចម្រៀងបទនេះ អ្នកគាំទ្របានបង្ហាញការពេញចិត្តជាខ្លាំងនូវរបៀបដែលតារាចម្រៀងរូបនេះ បង្ហាញមិត្តភាពនឹងគ្នា និងមោទនភាពចំពោះមិត្តភាពពិតប្រាកដ។ វីដេអូ និងសារនៃបទចម្រៀង បានបង្ហាញភាពស្រស់ស្អាត និងភាពស្រស់ច្បាស់ក្នុងការបង្ហាញអារម្មណ៍មនុស្សក្នុងជីវិតមិត្តភាព៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


