ព័ត៌មានជាតិ
ខ្មែរនៅកូរ៉េខាងត្បូងជាង ៣ពាន់នាក់ ជួបជុំគ្នាអបអរចូលឆ្នាំថ្មី
(សាធារណរដ្ឋកូរ៉េ)៖ ពលករ និងសមាគមន៍ខ្មែរនៅប្រទេសកូរ៉េខាងត្បូងប្រមាណជាង៣០០០នាក់ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ បាននាំគ្នាចូលរួមរៀបចំកម្មវិធីសង្រ្កាន្តឆ្នាំថ្មីដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងតំបន់មីយាំង ខេត្តក្យង់សាងណាំដូ សាធារណរដ្ឋកូរ៉េដែលជាការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីមុនបង្អស់ ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីខិតជិតមកដល់។


កម្មវិធីនេះធ្វើឡើងដើម្បីផ្តល់ភាពសប្បាយរីករាយដល់ពលករ និងសហគមន៍ខ្មែរ ក្នុងតំបន់មីយាំង និងដើម្បីផ្សព្វផ្សាយពីទំនៀមទម្លាប់ និងប្រពៃណីខ្មែរទៅកាន់ឆាកអន្តរជាតិក៏ដូចជា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី។ កម្មវិធីនេះ មានការគាំទ្រនិងសហការដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូង និងសមាគមយុវជនខ្មែរ តំបន់មីយាំង បានរៀបចំនូវកម្មវិធីសាសនា គោរពវិញ្ញាណក្ខន្ធវីរៈកងទ័ព ល្បែងប្រជាប្រិយខ្មែរ និងការរាំងលេងកម្សាន្តយ៉ាងសប្បាយផងដែរសម្រាប់អ្នកចូលរួម។
បន្ថែមពីនេះ អ្នកចូលរួមទាំងអស់ ក៏បានស្រស់ស្រូបអាហារយ៉ាងឆ្ងាញ់ពិសារពីស្តង់ម្ហូបអាហារប្រមាណជាង ៣០ស្តង់ដែលជាអាហារខ្មែរផងដែរ៕







-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


