Connect with us

ជីវិតកម្សាន្ដ

អតីតអ្នកគ្រប់គ្រង MUC ទម្លាយរឿងហួសចិត្ត ក្រោយបវរកញ្ញាតំណាងជាតិម្នាក់ មិនគោរពពេលវេលាក្រុមការងារ

បានផុស

នៅ

អតីតអ្នកគ្រប់គ្រងកម្មវិធី Miss Universe Cambodia (MUC) លោក Chhoy D. Archi ថ្មីៗនេះ បានបង្ហាញអារម្មណ៍ហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីបវរកញ្ញាតំណាងប្រទេសម្នាក់មិនគោរពពេលវេលារបស់ក្រុមការងារ និងក្រឡេចក្រឡុចក្រុមការងាររង់ចាំ ចុងម៉ោងយប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Chhoy D. Archi តាមរយៈវីដេអូខ្លីពីទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី១៩មីនា បញ្ជាក់ថា ក្រុមការងារបានចាប់ផ្តើមថតវីដេអូតាំងពីម៉ោង ៥:៣០ ល្ងាច ប៉ុន្តែបវរកញ្ញាតំណាងប្រទេសម្នាក់នៅតាមផ្លូវ ហើយសុំឱ្យលោកចាំរហូតដល់ម៉ោង ១១យប់។ ហើយចុងក្រោយបែរជាសុំលុបចោល ក្រោមហេតុផល យប់ពេក។

ទង្វើនេះ ហាក់ធ្វើឱ្យលោកហួសចិត្ត និងមានអារម្មណ៍មិនសប្បាយចិត្តជាខ្លាំង ពីព្រោះក្រុមការងារបានរង់ចាំយ៉ាងយូរ និងខិតខំធ្វើការងារយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែបែរជាទទួលហេតុផលមកវិញយ៉ាងរាក់កំផេល។

ជុំវិញរឿងរ៉ាវនេះ បវរកញ្ញារូបកម្ពុជាមួយចំនួន ក៏ដូចជាសាធារណជនបានចូលបញ្ចេញមតិបញ្ចើចបញ្ចើរចំអកលើបវរកញ្ញាតំណាងជាតិរូបនោះផងដែរ បើទោះបីមិនទាន់ស្គាល់ងត្តសញ្ញាណក៏ដោយ៕ ដោយ: ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម