Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​រក​រុស្ស៊ី ធ្វើ​ជា​ខ្នង​បង្អែក​ថាមពល និង​ជួយ​សម្រេច​មហិច្ឆតា​នុយក្លេអ៊ែរ

បានផុស

នៅ

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានធ្វើដំណើរទៅដល់ប្រទេសរុស្ស៊ីហើយ កាលពីថ្ងៃទី២២ ខែមីនា ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃ ក្នុងគោលដៅដ៏សំខាន់បំផុតគឺពង្រឹងសន្តិសុខថាមពល សម្រាប់ប្រទេសវៀតណាម។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Pham Minh Chinh (រូបថត៖ REUTERS)

ស្របពេលដែលពិភពលោកកំពុងជួបវិបត្តិប្រេងឡើងថ្លៃ ដោយសារតែសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ប្រទេសទាំងពីរគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងធំៗជាច្រើន ពាក់ព័ន្ធនឹងការរុករក ការបូម និងការជួញដូរប្រេងកាត និងឧស្ម័នធម្មជាតិ។

អ្វីដែលគួរ​ឲ្យ​ចាប់អារម្មណ៍បំផុតនោះគឺ «មហិច្ឆតានុយក្លេអ៊ែរ» របស់វៀតណាម។ នាយករដ្ឋមន្ត្រី​វៀតណាម មានគោលដៅចង់កសាងរោងចក្រថាមពលនុយក្លេអ៊ែរ​ឲ្យ​បានក្នុងរយៈពេល៥​ឆ្នាំខាងមុខ ដូច្នេះហើយទើបទស្សនកិច្ចនេះនឹងផ្តោតខ្លាំងលើការចុះកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ដើម្បីជួយកសាងឧស្សាហកម្មនុយក្លេអ៊ែររបស់វៀតណាម​ឲ្យ​លេច​ចេញជារូបរាង។ កាលពីដើមឆ្នាំ២០២៥ រុស្ស៊ីក៏ធ្លាប់បានបង្ហាញឆន្ទៈរួចហើយ ក្នុងការផ្ទេរបច្ចេកវិទ្យា និងជួយវៀតណាមលើវិស័យដ៏ទំនើបមួយនេះ។

នៅថ្ងៃទី២៣ ខែមីនានេះ លោក Pham Minh Chinh នឹងត្រូវជួបពិភាក្សាការងារជាមួយសមភាគីរុស្ស៊ី លោក Mikhail Mishustin ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធថាមពល។ ក្នុងនាមជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំមួយក្នុងតំបន់ វៀតណាមចាត់ទុកភាពជាដៃគូជាមួយរុស្ស៊ីគឺជា​កូន​សោរដ៏សំខាន់ ដើម្បីទប់ទល់នឹងវិបត្តិថាមពលសកល និងរក្សាសេដ្ឋកិច្ចជាតិ​ឲ្យ​មានស្ថិរភាព៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម